CamNews

តារា 

មិនខ្វល់មាត់គេរិះគន់!! នាង Aom Sushar បណ្តើរសង្សារមិត្តភក្តិចេញមុខចេញមាត់ខ្លាំង

ថៃ ៖ ដូចដែលហ្វេនតារាថៃភាគច្រើនបានដឹងរួចមកហើយថា មហាសេដ្ឋីវ័យក្មេង លោក Amp Pithan គឺជាសង្សារចាស់របស់នាង  Aum Patchrapa ដែលជាមិត្តរបស់តារាស្រីនាង Aom Sushar ។ ហើយពេលនេះមិនខ្វល់មាត់គេរិះគន់ តារាស្រីវ័យ ៣០ ឆ្នាំ បណ្តើរសង្សារមិត្តភក្តិចេញមុខចេញមាត់ខ្លាំង មិនថាទៅហាត់ប្រាណ ទៅធ្វើបុណ្យ ឬទៅជួបជុំមិត្តភក្តិផ្សេងៗនោះទេ នាង Aom តែងតែបង្ហោះនៅលើបណ្តាញសង្គមជានិច្ច ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

ជាក់ស្តែងកាលពីម្សិលមិញនេះ តួស្រីក្នុងរឿង "អូនជាព្រះអាទិត្យបង" ក៏បានធ្វើការចែករំលែករូបថតរបស់នាង និងលោក Amp Pithan ពេលកំពុងហាត់ប្រាណជាមួយគ្នា ដោយមិនបានខ្វល់អំពីអ្នករិះគន់ស្នេហារបស់នាងនោះឡើយ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Aom Sushar Aum Patchrapa Amp Pithan