CamNews

តារា 

ការពិតចឹងតើ បានជាស្រីស្អាតរូបនេះ សម្រេចចិត្តមិនបន្តកុងត្រាជាមួយផលិតកម្មចាស់

កំសាន្ត ៖ តារាសម្តែងស្រីនាង Aom Sushar ថ្មីៗនេះ កំពុងតែសម្តែងរឿងមួយដែលមានចំណងជើងថា "Tukta Pee" ដែលដឹកនាំសម្តែងដោយ Kantana Evolution នៅក្នុងស្ថានីយ៍ទូរទូទស្សន៍ប៉ុស្តិ៍លេខ ៣ ។ 

គួរបញ្ជាក់ឲ្យដឹងថា មានរបាយការណ៍នៅក្នុងស្រុកថៃបានសរសេរថា តារាស្រីវ័យ ២៩ ឆ្នាំរូបនេះ នឹងជិតផុតកុងត្រាជាមួយនឹង ស្ថានីយ៍ទូរទូទស្សន៍ប៉ុស្តិ៍លេខ ៣ ប្រទេសថៃ ហើយរូបនាងនឹងមិនបន្តចុះកុងត្រាថ្មីទេ ។ 

តួស្រីក្នុងរឿង "អូនជាព្រះអាទិត្យបង" រូបនេះ បានថ្លែងប្រាប់អ្នកកាសែតថា ក្រោយកុងត្រាត្រូវបានបញ្ចប់ នាងនឹងធ្វើការក្រៅម៉ោង ដែលមិនស្ថិតនៅក្រោមស្ថាប័នណាមួយឡើយ ពោលគឺធ្វើការនៅ ស្ថានីយ៍ទូរទូទស្សន៍ណាក៏បានដែរ ៕





ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Aom Sushar Mike D. Angelo Kimberly Mark Prin