CamNews

តារា 

Margie rasri និងស្វាមីសេដ្ឋីរីករាយដំណើរក្រេបទឹកឃ្មុំ ជាមួយនិង Mark Prin ព្រមទាំង Kimberly

ថៃ ៖ ក្រោយរៀបការកាលពីចុងឆ្នាំ ២០១៧ កន្លងទៅនេះ តារាសម្តែងស្រីនាង Margie rasri និងស្វាមីសេដ្ឋីគឺ លោក Pok Chirathivat បានរៀបចំគម្រោងទៅក្រេបទឹកឃ្មុំ ដល់ទៅ​ ៣ ប្រទេសធំៗឯណោះ ។ 

យោងតាមប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា នៅក្នុងដំណើរកំសាន្តនេះ គឺមិនមែនមានតែប្តីប្រពន្ធថ្មីថ្មោងនេះទេ ពោលគឺមានវត្តមានរបស់កំពូលតារាសម្តែងថៃ ល្បីឈ្មោះមួយគូនេះទៀតចូលរួមគឺលោក Mark Prin និងនាង Kimberly ដែលជាមិត្តជិតដិតបំផុតរបស់នាង នាង Margie rasri និងលោក Pok Chirathivat ។ 

គួរបញ្ជាក់ឲ្យដឹងថា ថ្ងៃដំបូងដែលតារាល្បី ៤ ដួងប្រចាំប្រទេសថៃនេះបានធ្វើដំណើរទៅគឺ នៅឯ ICELAND ។ តោះកុំឲ្យខាតពេលយូរទៅទស្សនាទិដ្ឋភាពខ្លះៗរបស់ពួកគេនៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕






ដោយ ៖ គន្ធា


Tags: Margie rasri Pok Chirathivat Mark Prin Kimberly