កាបូបប្រណិតព័ណ៌ក្រហម ដែលត្រូវបានធ្វើឡើងពីស្បែកក្រពើ ដ៏ស្រស់ស្អាត កំពុងក្លាយជា
ផលិតផលដែលកំពុងត្រូវបានគេតាមរក ច្រើនបំផុត។
ក្រោយពីត្រូវបានតារាល្បីឈ្មោះ Christina Hendricks និង Heidi Klum ធ្វើការឡង់សេ ដោយ
ប្រយោល ប្រភេទកាបូបប្រណិតរបស់ក្រុមហ៊ុន Farbod Barsum ត្រូវបានស្រីស្អាតជាច្រើន
ស្វែងរកទិញជាបន្ដបន្ទាប់។
កាបូប ម៉ាក Farbod Barsum ដែលត្រូវបានធ្វើឡើងដោយដៃនេះ ត្រូវបានប្រៀបធៀបជាមួយ
នឹងផលិតផលរបស់យីហោ Hermes ដែលជាក្រុមហ៊ុនផលិតកាបូបល្បីឈ្មោះបំផុត(ក្រុម
ហ៊ុន Hermes នេះ មានផលិតកាបូប Birkin មានស្រោបមាស និងដាំពេជ្រ កាបូប birkin មាន
តម្លៃ ១,៩លានដុល្លារ និងកាបូបស្ពាយ Passe Guide ជាដើម)។ ចំណែកឯ ក្រុមហ៊ុន Farbod
Barsum ក៏មានផលិតកាបូបស្រស់ស្អាតជាច្រើនប្រភេទ ក្នុងនោះមានកាបូប Mona ធ្វើពីស្បែក
ក្រពើ ដែលមានសភាពទន់ និងមានតម្លៃ ៣១,៩៨០ដុល្លារអាមេរិក។
ក្រៅពីការផលិតកាបូបប្រភេទស្ពាយ ដូចជា Empress, Candis និង Mona ក្រុមហ៊ុន Farbod
Barsum នេះ ក៏ថែមទាំងផ្គត់ផ្គង់គ្រឿងសំអាង និងសម្ភារៈមួយចំនួន ដូចជា កាបូបដៃសម្រាប់
បុរស និងសម្រាប់ស្រ្ដី បន្ដោងសោ ខ្សែក្រវាត់ ប៊ិចសម្រាប់អ្នកមានផងដែរ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ LD