កាលពីថ្ងៃអាទិត្យ ទើបតែកន្លងទៅថ្មីៗនេះ ប៉ូលិសនៅរដ្ឋ Oklahoma (អាមេរិច) បានធ្វើការចាប់
ខ្លួនយុវជនម្នាក់ឈ្មោះ Billy Buckley អាយុ ១៨ឆ្នាំ ពីទោសកំហុស បើកម៉ូតូមិនស្លៀកពាក់ខោអាវ
ក្នុងរយះពេល២០នាទី នៅក្នុងការភ្នាល់គ្នាមួយជាមួយមិត្តភក្តិ ក្នុងតំលៃ ៥០ ដុល្លារ។
រូបភាព Buckley ពេលដែលត្រូវប៉ូលិសចាប់ ត្រូវបានគេចែករំលែកគ្នា ជាច្រើននៅលើអ៊ីនធឺណេត
និងថែមទាំងមានការបញ្ចេញមតិ ជាច្រើនផងដែរ។ ប៉ូលិសនៅតំបន់នោះបានឲ្យដឹងថា នៅពេល
ចាប់ខ្លួន តាមពិតទៅមិនមែន Billy Buckley ស្រាតអស់មិនមានអ្វីនៅជាប់នឹងខ្លួនសោះនោះទេ
ពោលគឺនៅក្នុងដៃរបស់គេ មានកាន់ស្បែកជើងមួយ។
បើតាមប្រភពពីគេហទំព័រ HuffPost បានឲ្យដឹងថា តិចបំផុតក៏ប៉ូលិសទទួលបានការហៅទូរស័ព្ទចូល
ចំនួនបីដង ដែលពួកគេ Call ដើម្បីនិយាយប្រាប់ពីការដែល Buckley ស្រាតខោអាវជិះម៉ូតូ នៅលើដង
ផ្លូវ។ ពេលត្រូវប៉ូលិសចាប់ខ្លួនដំបូងឡើយ Buckley បាននិយាយថា ខោអាវរបស់គាត់ ត្រូវគេយកបាត់
អស់។ ក្រោយមកទើប ទទួលស្គាល់ថា ខ្លួនកំពុងតែធ្វើការភ្នាល់គ្នា ជាមួយមិត្តភក្តិ។
ទស្សនាវីដេអូដូចខាងក្រោមនេះ ទាំងអស់គ្នា ៖
ដោយ៖ សិលា
ប្រភព៖ VReview