CamNews

ភាពយន្ត 

Allegiant វគ្គស្វែងរកការពិត ចាក់បញ្ជាំង ស្អែកនេះហើយ តាមបណ្តារោងភាពយន្តទំនើប (Trailer Inside)

ភាពយន្ត ៖ ជាបេក្ខភាព និយមនិងចូលចិត្តជាខ្លាំង​ តាមដានភាពយន្តល្បីៗទើបតែមកដល់មែនទេ?
ជាប្រិយមិត្ត​ ដែលចូលចិត្តខ្លាំងខ្សែភាពយន្ត បែបលក្ខណៈផ្សេងព្រេង   និង  វិទ្យាសាស្រ្តពិតមែនឬ?
បើដូច្នេះមែន ខ្សែភាពយន្ត ជាស៊េរី The Divergent ភាគថ្មី Allegiant វគ្គស្វែងរកការពិ តនឹងមិនធ្វើឲ្យ
លោកអ្នកខកបំណងនោះទេ ។


គួរបញ្ជាក់ថា ក្រោមស្នាដៃដឹកនាំផលិតខ្សែភាពយន្ត ពីសំណាក់ លោក Robert Schwentke ខ្សែភាព យន្តភាគថ្មី Allegiant វគ្គស្វែង  រក  ការពិត  ដែល ជាខ្សែភាពយន្ត ស៊េរ៊ី ពី The Divergent នោះ បាន មក ដល់ជាមួយនឹងឈុតឆាកថ្មី ប្រកបដោយភាពទាក់ទាញ និងត្រជាក់ភ្នែក  គួរបញ្ជាក់ថាបេសកម្ម ចម្បងនៃ ដំណើរស្វែងរកការពិត ពីអ្វីដែលមានជាក់ស្តែង   នៅ ពីក្រោយជញ្ជាំង Beatrice Prior និង Tobias Eaton ផ្សងព្រេងចូលតំបន់ដែលនៅក្រៅជញ្ជាំង ហើយត្រូវបានចាប់ ខ្លួនដោយក្រុមភ្នាក់ងារ សម្ងាត់ការពារស្សែន (BGW) ។ អំឡុងបេសកម្ម​ ផ្សង  ចូល   តំបន់ដែលនៅក្រៅ ជញ្ជាំង មាន ហេតុ ការណ៍ ជាច្រើនបានកើតឡើង រួមមានទិដ្ឋភាព វាយប្រហារ តស៊ូ ប្រយុទ្ធ និងជាពិសេសនោះ ស្វែង រកការពិត។ ដូច្នេះ ដើម្បីឲ្យជ្រាបកាន់តែច្បាស់   ថា  ការពិតនៃ វគ្គថ្មី Allegiant នឹងទៅជាយ៉ាងណា នោះ មានតែរង់ចាំតាមដាន ទស្សនាទាំងអស់គ្នា The Divergent Series: Allegiant ដែលគ្រោង នឹង ចាប់ បញ្ជាំងស្អែកនេះហើយ តាមបណ្តារោងភាពយន្តទំនើបៗក្នុង រាជ ធានីភ្នំពេញ ជាពិសេស ក៏មានការបញ្ជាំងជាលក្ខណៈ 4DX ដូចគ្នាដែរ នៅរោងភាពយន្ត Major Cineplex by CellCard ។


ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្ត ដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.face - book.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជា មិត្តក្នុង កម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពី ភាពយន្តជារៀងរាល់អាទិត្យ ៕




Tags: Westec Hollywood movie Disney Sony Legend Major cineplex ALLEGIANT