CamNews

តារា 

តារាថៃល្បីៗជាច្រើនដួងដែលបាត់បង់សាច់ញិត និងមនុស្សជាទីស្រលាញ់ក្នុងឆ្នាំ ២០១៦!

ព័ត៌មានកំសាន្ត ៖ នៅក្នុងឆ្នាំ ២០១៦ នេះ គេសង្កេតឃើញថា តារាថៃល្បីៗជាច្រើនរូបបានបាត់បង់សាច់ញាតិជិតស្និទ្ធចាកចោលជារឿយៗហើយក៏បានធ្វើឲ្យពួកគេឈឺចាប់យ៉ាងខ្លាំង ក្រោយបាត់បង់មនុស្សជាទីស្រលាញ់អស់ពីបេះដូង ។

១. នាង Bella ranee
តួឯកស្រីក្នុងរឿង ភរិយាបណ្តូលចិត្ត នាង Bella Vanita នាងបានបាត់បង់អ្នកមានគុណរបស់នាងម្នាក់ដែរគឺលោកប៉ាជាទីស្រលាញ់ ។ ឪពុករបស់ Bella បានទទួលមរណៈភាព កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៦ ក្នុងវ័យ ៧៧ ឆ្នាំ ដោយសារជំងឺមហារីកដំណាក់កាលចុងក្រោយ ។




២. នាង Kimberly

លោក ឪពុករបស់នាង Kimberly ក៏ទើបតែបានទទួលមរណៈភាព កាលពីថ្ងៃទី ២៦ ខែវិឆ្ឆិកានេះដែរ ប៉ុន្តែនាងមិនបានបញ្ជាក់ថា គាត់លាចាកលោកដោយសារតែជម្ងឺអ្វីឡើយ ប៉ុន្តែគ្រាន់តែដឹងថា មុនពេលលាចាកលោក ឪពុករបស់នាង Kimberly បានសម្រាកព្យាបាលនៅឯមន្ទីរពេទ្យជាច្រើនខែណាស់មកហើយ ។ 




៣. លោក Por tridsadee

តួឯកប្រុសក្នុងរឿង "ល្ខោនជិវិត" លោក Por tridsadee បានបាត់បង់ជិវិតទាំងវ័យក្មេង ដោយបន្សល់ទុកឲ្យប្រពន្ធមើលថែកូនស្រីតែម្នាក់ឯង ពិតជាគួរឲ្យសង្វែកណាស់ ។​ ហើយលោកបានទទួលមរណៈភាពនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ ដោយសារជំងឺគ្រុនឈាមកម្រិតធ្ងន់ រហូតស្គមរីងរៃសល់តែឆ្អឹង ហើយក៏លាចាកលោកទៅ ។



៤. Aum atichart chumnanon

បុរសសង្ហា លោក Aum atichart chumnanon លោកបានបាត់បង់ឪពុកដែលមានវ័យ ៧០ ឆ្នាំ ដោយសារអាការជំងឺដាច់សរសៃឈាមខួរក្បាលកាលពីថ្ងៃ ១៧ ខែឧសភា ឆ្នាំ២០១៦ នេះ ដោយសារតែការបាត់បង់មនុស្សជាទីស្រលាញ់បែបនេះ បានធ្វើឲ្យតារាសម្តែងវ័យ ៣៥ ឆ្នាំរូបពិតជាមានការឈឺចាប់យ៉ាងខ្លាំង ៕




ដោយ ៖ គន្ធា


Tags: por tridsadee Bella ranee Kimberly