CamNews

ភាពយន្ត 

ជួបជុំគ្រួសារចុងសប្តាហ៍ជាមួយ Pooh នៅក្នុងរឿង Christopher Robin

កំសាន្ត ៖ អ្នកអានមួយចំនួនប្រាកដជាបានទស្សនារឿង Christopher Robin រួចហើយ។ រឿងដែលបង្ហាញអំពី Winnie the Pooh និងមិត្តភក្កិរបស់គេដែលមានភារកិច្ចជួយ Christopher Robin ក្នុងការស្វែងរកភាពរីករាយនៅក្នុងជីវិតជាថ្មីម្តងទៀត។ ដំណើរផ្សងព្រេងរបស់ពួកគេមួយនេះនឹងបង្រៀនពីមេរៀនជីវិតយ៉ាងច្រើនមិនថាពីមិត្តភាពឬពីជីវិតគ្រូសាររបស់ Christopher Robin ផ្ទាល់។


នៅក្នុងរឿងនេះពួកយើងបានឃើញ Winnie the Pooh និងពួកម៉ាក Hundred Acre Wood របស់គេ សម្តែងដោយមនុស្សពិតដែលកំពុងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ។ វាបានធ្វើឲ្យយើងនឹកឃើញកាលពីកុមារភាពដែលចូលចិត្តតុក្កតា Pooh ថែមទាំងទិញតុក្កតាទុកនៅផ្ទះទៀតផង។ នៅចុងសប្តាហ៍នេះកុំភ្លេចនាំគ្រួសាររបស់អ្នកមកទស្សនារឿង Christopher Robin ពីផលិតកម្ម Walt Disney នេះវានឹងធ្វើឲ្យយើងយល់ពីតម្លៃនៃគ្រួសារនិងការរស់នៅជាមួយនឹងជីវិតមួយនេះពោរពេញទៅដោយភាពស្រស់ស្អាតនិងមិនមានការស្តាយក្រោយ។

ចុចទីនេះដើម្បីទស្សនា​ trailer


ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕


ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article Christopher Robin