CamNews

តារា 

ឱក សុគន្ធកញ្ញា អ្នកគាំទ្រ បារម្ភពីសុវត្ថិភាព

ភ្នំពេញ៖  ជារឿងមួយធម្មតាទៅហើយ សម្រាប់តារាចម្រៀងល្បី ឱក សុគន្ធកញ្ញា ដែលតែង
តែរក្សាសុវត្ថិភាព ផ្ទាល់រៀងរាល់ពេល ដែលនាង ស្ថិតក្នុងការប្រគំតន្រ្តី នៅទីសាធារណៈនានា
ព្រោះនាងតែងតែចោមរោម ទៅដោយមនុស្សម្នាជាច្រើន ពិសេសពេលនាងចុះ ពីឆាកតន្ត្រី
ដើម្បីសុំនាងថតរូប នឹងចង់ឃើញនាងឲ្យបានជិត ដោយសារនាងជា តារាល្បីល្បាញ លំដាប់
កំពូល ។ ដូចនេះអ្នកណាក៏ចង់ឃើញ រូបភាពពិតដែរ ថានាងមាន សម្រស់ស្អាតប៉ុណ្ណា ។ កន្លង
មកពួកគេឃើញនាង តាមតែបទចម្រៀង កាយវិកាប៉ុណ្ណោះ ។

ដោយសារការរក្សា សុវត្ថិភាពរបស់នាង ខ្ពស់ពេក ប្រៀបបីដូចជាមន្រ្តី មានឋានៈធំក្នុងក្រសួង
ឬស្ថាប័នណាមួយនោះ ក៏ក្លាយជាការរិះគន់មិនសំចៃ ដៃពីមហាជនទូទៅ ដែលគេមិនបានឃើញ
នាង កែប្រែទំលាប់នោះចោលទេ ។ បែរជាបង្កើនកង ការពារបន្ថែមទៀត ដោយមិនបាន ខ្វល់ពី
សម្ដីរិះគន់ឡើយ ។ នៅក្នុងការប្រគំ តន្ត្រីរបស់ក្រុមហ៊ុន កូកាកូឡា នៅទីក្រុងកោះពេជ្រ កន្លងទៅ
នេះ គេសង្កេតឃើញវត្តមាន តារាចម្រៀងជាច្រើន មកពីផលិតកម្មផ្សេងៗ ចូលរួមដើម្បីបញ្ចប់ការ
ប្រគំតន្ត្រី កូកាកូឡាប្រចាំ ឆ្នាំ២០១៣។

អ្វីដែលមហាជន ដែលចូលរួមទស្សនាផ្ទាល់ចាប់អារម្មណ៍ជាងគេគឺ តារាចម្រៀង ឱក សុគន្ធកញ្ញា
ព្រោះរាល់ពេលដែលនាង ឡើកលើឆាកតន្ត្រី ទស្សនិកជនបានស្រែក ហ៊ោកញ្រ្ជៀវ អស់សំឡេង
ឭដើម្បីបញ្ជាក់ពីទំហំ នៃការស្រលាញ់គាំទ្រ លើរូបនាង ។ដែលផ្ទុយពីតារាចម្រៀងដ៏ទៃ មានការ
គាំទ្រកម្រិតល្មម មិនសូវខ្លាំងដូចនាងនោះទេ ។ ពេលនាងចុះពីឆាកភ្លាម ក្រុមការងារ របស់កូកា
កូឡា បានសុំនាងថតប្រហែលបីបួនប៉ុស្ដិ៍ រួចនាងក៏ត្រូវបានសន្តិសុខផ្ទាល់ខ្លួន នាំចូលរថយន្ត ។
ក្រៅពីសន្តិសុខផ្ទាល់ខ្លួន នាងក៏បានហែរហម ដោយកងរាជអាវុធហត្ថ ជាច្រើននាក់ទៀត ព្រោះ
ហ្វូងមនុស្ស ជាច្រើន កំពុងតែចោមរោមនាង ក៏ដូចជារថយន្តរបស់នាង ។

Looking TODAY មិនអាចសុំកញ្ញា ឱក សុគន្ធកញ្ញា តារាចម្រៀងល្បីខ្លាំងនេះ សម្ភាសន៍បានទេ
ដោយសារតែនាងមាន ការនឿយហត់ក្នុងការរាំ និងច្រៀង ព្រោះទើបចុះពីឆាកតន្រ្តី។ អ្នកគាំទ្រ
នាងម្នាក់ និយាយប្រាប់ថា តាមពិតគេមិនមានការអន់ចិត្តនឹង សុគន្ធកញ្ញា ទេ ព្រោះយល់ថា បើ
សិនជា នាងសុគន្ធកញ្ញា មិនធ្វើបែបនេះ ក៏ពិបាកដែរ ព្រោះមនុស្សមិនមែនតិចទេ ដែលចោមរោម
នាង ។ ម្យ៉ាងខ្លាចមានបញ្ហាកើតឡើង ដូចអាចឲ្យ កញ្ញា កើតខ្យល់គ ព្រោះមនុស្សច្រើន មិនគ្មាន
ខ្យល់គ្រប់គ្រាន់ ។ បើមានបញ្ហាក្រោយ ពេលបញ្ចប់ការ ប្រគំតន្ត្រីមិនអីទេ តែបើ ពាក់កណ្ដាលកម្ម
វិធី ច្បាស់ជាវីវរមិនខាន មិនដឹងដោះស្រាយយ៉ាងម៉េចទេ ដូចនេះការពារប្រសើរ ជាងព្យាបាល ។

ពេលធម្មតា សុគន្ធកញ្ញា មិនសូវខ្វាយខ្វល់រឿង សុវត្ថិភាពនេះទេ ជួលកាលគេឃើញនាង បើក
ឡានម្នាក់ឯង គ្មានសន្តិសុខឯណា គឺសាមញ្ញ បំផុត ។ ជួនកាលក៏បារម្ភ ពីសុវត្ថិភាពនាង ឱក សុ
គន្ធកញ្ញា ដែរ ព្រោះដូចជាពិបាកទប់ហ្វូងមនុស្ស ដែលចោមរោម ។ សំណាងដែរព្រោះនាង សុ
គន្ធ កញ្ញា មិនដែលជួបបញ្ហា ដោយសារតែមនុស្ស ចោមរោមច្រើនពេក នោះទេ ។ ឱក សុគន្ធ
កញ្ញា ទើបតែបញ្ចប់ព្រឹត្តិការណ៍ សង្គមមួយ គឺការសាងសង់យុវជន ដែលរៀបចំដោយ អង្គកា
រលំនៅស្ថានពិភពលោកដែលក្នុងកម្មវិធីនោះ មានវត្តមានកំលោះសង្ហា ឆន សុវណ្ណារាជ ផងដែរ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: oak sokunkanha entertainment singer khmer star