ភ្នំពេញ ៖ គេឯងតែងនិយាយថា ជីវិតមនុស្សមិនទៀងទេ ស្លាប់ពេលណាក៏បានដែរ ។ ជាក់ស្តែងយើងទៅមើលជីវិតរបស់ តារាចម្រៀងស្រីប្រចាំផលិតកម្ម ហង្ស មាស គឺអ្នកនាង សាន ស្រីឡៃ ត្រូវស្វាមីរបស់ខ្លួនបាញ់សម្លាប់ភ្លាមៗ ពិតជាគួរឲ្យរន្ធត់ចិត្តខ្លាំងឥតគណនាឡើយ ។
ក្រោយពេលម្ចាស់បទ "ឈឺចាប់ពីរដងបានហើយ" បានអស់ជីវិតរួមជាមួយនិងស្វាមីហើយ ស្រាប់តែមានអ្នកគាំទ្រម្នាក់ បានបង្កើតជាវីដេអូដ៏គួរឲ្យសង្វែកមួយ ធ្វើឲ្យអ្នកទស្សនាដទៃទៀត ទប់ទឹកភ្នែកសឹងតែមិនជាប់ទៅហើយ ៕
ដោយ ៖ គន្ធា