CamNews

កីឡាអន្តរជាតិ 

ដល់ក! Arsenal ស្ពឹកមុខក្នុងទឹកដីខ្លួនឯង ពេលជួបក្រុម West Ham (Video Inside)

ក្រុងឡុងដ៍៖ រឿងដែលមិនគួរឲ្យសម្រាប់ក្រុម Arsenal បានកើត ឡើងហើយ តាមរយៈបរាជ័យធ្ងន់កក្នុងទឹកដីនៃកីឡ ដ្ឋាន Emirates ក្រោមថ្វីជើងរបស់ក្រុមភ្ញៀវ West Ham United ២-០ នៅថ្ងៃបើកឆាក Premier League របស់អង់គ្លេសប្រចាំសប្តាហ៍ទី១ ជើងទី១ ។

ការលេងក្នុងទឹកដីខ្លួនឯងបែបនេះ ក្រុមរបស់លោក Arsene Wenger មិនអាចធ្វើអ្វីក្រុម West Ham បានទេ ក្រៅពី បានរបូត១គ្រាប់នៅនាទីទី៤៣ចុងវគ្គទី១ ពីការធ្វើបានសម្រេចដោយកីឡាករ Cheikhou Kouyate មុនពេលមិត្តរួម ក្រុម Mauro Zarate បន្ថែមគ្រាប់ទីទៀតនៅនាទីទី៥៧ ដែលធ្វើឲ្យការប្រកួតទាំងស្រុងមានគំលាតដាច់គ្នាជាខ្លាំង និង បន្តរហូតដល់បញ្ចប់នៃការប្រកួតពេញម៉ោង Arsenal ០ និង West Ham ២ ។

Arsenal លេងមិនបានល្អសោះ បើទោះបីជាខំសម្រុកយ៉ាងណាក៏ដោយ បានត្រឹមតែចាក់ចោលមុខទី West Ham ប៉ុណ្ណោះ មិនដូចកាលលេងឈ្នះក្រុមការពារតំណែងជើងឯកតោខៀវ Chelsea នៅកីឡដ្ឋាន Wembley ដើម្បីឈ្នះពាន FA Community Shield សោះ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Chelsea Football Sport news Camnews Neymar Barcelona