CamNews

តារា 

យក់ ឋិតរដ្ឋា ត្រៀមគម្រោងធ្វើឲ្យ​ មហាជនភ្ញាក់ផ្អើល

ភ្នំពេញ៖ យក់ ឋិតរដ្ឋា តារាចម្រៀងស្រីជើងខ្លាំងមួយរូប របស់ផលិតកម្ម ហង្សមាស ដែល
ត្រូវផលិតកម្មលើកស្ទួយ មិនតិចទេ តាំងពីនាងបង្ហាញវត្តមាន ក្នុងផលិតកម្មដ៏ធំមួយនេះ ។
បទចម្រៀងហាក់ទទួលការគាំទ្រច្រើន ពិសេសមួយរយៈចុងក្រោយនេះ នាងអាចរាំរែកបាន
ល្អគួរសម ជាមួយក្រុមរាំ ដែលកាន់តែបង្ហាញ សមត្ថភាពរបស់ខ្លួនខ្លាំងមិនធម្មតា សមជា
កំពូលតារាចម្រៀង ដែលស្ថិតក្នុងផលិតកម្មធំ។

យក់ ឋិតរដ្ឋា មិនត្រឹមតែជាតារាចម្រៀង មានទឹកដមសំឡេងមិនប្រួលប្រែទេ ថែមទាំងជាតារា
ចម្រៀងស្រី ដែលគេតែងតែកោតសរសើរថា មានសំណាង មានស្វាមីចាំយកចិត្តយកថ្លើម ពិ
សេសមិនចាំបាច់ខ្វល់ខ្វាយ រឿងលុយកាក់ ដែលនាងគ្រាន់តែចូលសិល្បៈ តាមចំណង់ចំណូល
ចិត្តប៉ុណ្ណោះ មិនដែលលេចឮ រឿងរកាំរកូសចេញពីរង្វង់គ្រួសារនាងទេ។

បន្ទាប់ពីដូររថយន្តពី Rangrover ពណ៌ខ្មៅ មកជា Mini Rangrover វិញ ដែលនាំឲ្យតារាចម្រៀង
យក់ ឋិតរដ្ឋា ហាក់កាន់តែឡូយឆាយ ជាមួយរថយន្តដ៏ស្រស់ស្អាតរបស់នាង ។ ប្រភពមួយពីអ្នក
គាំទ្រនាងបានបង្ហើបថា យក់ ឋិតរដ្ឋា កំពុងតែរៀបចំគំរោងដ៏ធំមួយ តែគេសុំមិនប្រាប់ថា ជាគំ
រោងអ្វីទេ តែទស្សនិកជននឹងភ្ញាក់ផ្អើលមិនខាន ។

អ្នកនាង យក់ ឋិតរដ្ឋា មិនអាចទាក់ទងដើម្បីបំភ្លឺបានទេ ខណៈដែលអ្នកនាងកំពុងរវល់ ជាមួយ
ការថតបទចម្រៀងថ្មីៗ ។ ទស្សនិកជនភាគច្រើន កំពុងតែមានចម្ងល់ថា តើអ្នកនាងបានគំរោងធំ
ដុំអ្វីទៀតហើយ បើអ្នកនាងបានធ្វើវាស្ទើរតែអស់ទៅហើយនោះ? ជាក់ស្ដែងដូចជារស់នៅក្នុង
គេហដ្ឋាន មានតំលៃដល់ទៅជាង២០ម៉ឺនដុល្លារ ជិះរថយន្តទំនើបដាច់គេ ។ បើក្បាច់រាំវិញ ក៏អ្នក
នាងបានបង្ហាញឲ្យគេឃើញថា អ្នកនាងអាចរាំបានដូចគេឯង មិនចាញ់គេនោះទេ ៕

Looking Today

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: yuok thetrotha entertainment singer khmer star