CamNews

តារា 

ឆន សុវណ្ណារាជ កាក់កប់និងអាជីពចម្រៀង តែក៏មិនភ្លេចពង្រឹងហាង របស់ខ្លួនដែរ

តារាចម្រៀង យុវវ័យ ឆន សុវណ្ណរាជ កំពុងកាក់កបយ៉ាងខ្លាំង ក្នុងអាជីពចម្រៀង ដែលមមាញឹក
ស្ទើរគ្មានពេលសម្រាក ដោយសារចុះខេត្តញឹកញាប់ ជាមួយនឹងការប្រគំតន្រ្តី ផ្សព្វផ្សាយផលិត
ផល លក់សំបុត្រ ក៏ដូចមង្គលការផងដែរ។

ទោះជាមមាញឹកយ៉ាងណា ក៏តារាចម្រៀងប្រុស សង្ហារូបនេះ មិនបានបំភ្លេចចោលនូវ អាជីវកម្ម
ផ្ទាល់ខ្លួនដែរ បន្ទាប់ពីបើកហាង សាច់អាំងនៅទួលគោក ទទួលបានជោគជ័យរួចមក តារាចម្រៀង
រូបនេះ បានងាកមកពង្រឹក ហាងកាត់ដេរវិញម្ដង ដែលបានប្រមូល តារាប្រុសស្រីល្បីៗ ជាច្រើនមក
ថត ជារូបសន្លឹក ដើម្បីបោះពុម្ពជាសៀវភៅ ផ្សព្វផ្សាយម៉ូដថ្មី ពីហាងរបស់ខ្លួន ។

តារាប្រុស ស្រីល្បីៗ ដែលចូលរួមថតនោះ រួមមាន កញ្ញា ឱក សុគន្ធកញ្ញា , កញ្ញា មាស សុខសោភា ,
កញ្ញា ពេជ្រ សោភា , កញ្ញា ទេព បូព្រឹក្ស ,លោក នៅ ស៊ីនឿន ,លោក ហ្សូ ណូ ក៏មានវត្តមានរូប លោក
ផ្ទាល់ផងដែរ ។ ប្រភពពីអ្នកគាំទ្រ តារាសិល្បៈម្នាក់បាន និយាយថា សិល្បករទាំងនោះ មិនបានយក
ថវិកាពី ឆន សុវណ្ណរាជ ទេ តែវាការជួយគ្នា ទៅវិញទៅមក ខណ:ដែលពួកគេស្រលាញ់ ពេញចិត្តចរឹត
របស់ ឆន សុវណ្ណ ជាងទឹកលុយ។

សិល្បករម្នាក់ បាននិយាយថា បើកុំតែហាងរបស់ ឆន សុវណ្ណរាជ កុំអីមិនថតឲ្យទេ ម្យ៉ាងការថតម៉ូដ
ខោអាវគឺ ចំណាយពេលយូរ ដូរសក់ ដូរខោអាវគួរធុញ តែសម្រាប់ ឆន សុវណ្ណរាជ គឺថតឲ្យទាំងពេញ
ចិត្ត មិនមែនទើសទាល់ នោះទេ ព្រោះរាជជាមនុស្សល្អ ។

សម្រាប់អាជីវកម្ម សម្លៀកបំពាក់របស់ ឆន សុវណ្ណរាជ ដំណើរការបាន បីឆ្នាំហើយ ២០១០ ២០១១
ជាឆ្នាំដែលហាងដំណើរការ បានល្អតែ ២០១២ ហាងរាងស្ងាត់បន្ដិច ដោយសារទីផ្សារសម្លៀកកបំ
ពាក់ មានការប្រកួតប្រជែងច្រើន តែសម្រាប់ ២០១៣ ឆន សុវណ្ណរាជ មិនបន្ធូរដៃនោះទេ ទោះជា
លោកមមាញឹក ក្នុងអាជីពចម្រៀង ស្ទើររកពេលដកដង្ហើម មិនបានក៏ដោយ ។

ដើមឆ្នាំ ២០១៣នេះ គេសង្កេតឃើញថា អាជីពចម្រៀង លោកមិនបានលោត ខ្ពស់ណាស់ណា តែ
មិនបាន ស្ងប់ស្ងាត់នោះទេ ខណ:ដែលហង្សមាស សំរុកចេញបទរបស់លោក ជាច្រើនលើទីផ្សារ
ព្រោះលោកជាតារា ចម្រៀងសំណព្វចិត្ត ប្រចាំផលិតកម្ម ៕


ផ្តល់សិទ្ធិដោយ៖ ដើមអំពិល

 


Tags: chhorn sovanreach entertainment singer khmer star