Mardrid ( AP)៖ ប្រទេសអេស្ប៉ាញបាននិយាយថា៖ ខ្លួនបាននាំចូលថ្នាំដែល ធ្វើឡើងសំរាប់ពិសោធន៍ ព្យាបាលជំងឺEbola ពីប្រទេសសហរដ្ឋអាមេរិច ដើម្បីព្យាបាលបុព្វជិតផ្សព្វផ្សាយសាសនាជន ជាតិអេស្ប៉ាញម្នាក់ ដែលត្រូវបានជម្លៀសចេញពីប្រទេសលីបេរីយ៉ា កាលពីសប្តាហ៍មុន បន្ទាប់ពី ការធ្វើតេស្តរកវីរុសEBOLA វិជ្ជមាន។
សេចក្តីថ្លែងការណ៍ក្រសួងសុខាភិបាលមួយ កាលពីថ្ងៃច័ន្ទបានបង្ហាញថា ថ្នាំZMapp, ត្រូវបានផលិត ដោយ Mapp Biopharmaceutical Inc ក្នុងទីក្រុង San Diego ត្រូវបាននាំមកដល់ទីក្រុងGeneva ចុងសប្តាហ៍នេះ ហើយត្រូវបាននាំយកទៅ Madrid ដើម្បីព្យាបាលលោក Miguel Pajares។
ជនជាតិអាមេរិចពីរនាក់ ដែលត្រូវបានធ្វើរោគវិនិច្ឆ័យជំងឺ Ebola នៅក្នុងប្រទេសលីបេរីយ៉ាថ្មីៗនេះ ត្រូវបានទទួលការព្យាបាលដោយថ្នាំនេះ ហើយកំពុងមានការធូរស្បើយ។
វាពុំទាន់មានការព្យាបាលយ៉ាងជាក់លាក់ណាមួយសំរាប់ជំងឺ Ebola នេះនៅឡើយទេ។ ហើយប្រជាជនជាង១,000នាក់ បានស្លាប់នៅពេលមានការផ្ទុះឡើងនៃជំងឺ Ebola ថ្មីៗនេះនៅ អាហ្រិ្វចខាងលិច។
លោក Pajares អាយុ75ឆ្នាំ ត្រូវបានជម្លៀសចេញពីប្រទេសលីបេរីយ៉ា ហើយត្រូវបានដាក់ ឲនៅដាច់ពីគេកាលពីថ្ងៃព្រហស្បត្តិ៍ នៅក្នុងមន្ទីរពេទ្យ Carlos III នៃទីក្រុង Madrid ។
ប្រែសំរួលដោយ៖ មុន្នី
ប្រភព៖ news