CamNews

ភាពយន្ត 

ស្រែក ភ័យរន្ធត់ ព្រោះ កាម៉េរ៉ា មើលឃើញខ្មោច

ភាពយន្ត ៖ ប្រិយមិត្ត មិត្តអ្នកអាន ជាបេក្ខភាពដែលចូលចិត្ត ទស្សនាខ្សែភាពយន្ត បែបព្រឺព្រួច ឬ ក៏ភ័យរន្ធត់ដែរឬទេ ?   បើដូច្នេះមែន Paranormal Activity : The Ghost Dimension នឹងមិនធ្វើឲ្យ លោកអ្នក ខកបំណង​​  នោះទេ ពោល ជាខ្សែភាពយន្ត ទទួលបានការពេញនិយមខ្លាំង ជាមួយនឹង ដំណើរសាច់រឿង ដ៏តក់ស្លុត តាំងពីដើម ដល់ចប់ ស្រែកពេញរោងភាពយន្ត ។

គួរបញ្ជាក់ថា ក្រុមគ្រួសារ Fleeges ដែលនៅក្នុងនោះ  មានបុរសជាឪពុក មាន  ឈ្មោះថា Ryan ក៏ ដូចជាស្រ្តីជាម្តាយ ឈ្មោះ Emily និងកូនស្រីតូច ឈ្មោះ  Leila បាន  ផ្លាស់ទីលំនៅ ចូលមករស់នៅ​ផ្ទះមួយកន្លែង ក្រោយមកទៀត ពួកគេបានរកឃើញ កាម៉េរ៉ា ថតវីដេអូ  ក៏ដូចជា    សុំណុំកាសែត ចាស់ៗ នៅក្នុងយានដ្ឋានរថយន្ត ។​ ក្នុងរយៈពេលដ៏ខ្លី ក្រុមគ្រួសារ Fleeges  កំណត់សម្គាល់បាន ថាក្នុងផ្ទះនេះ​ ពិតជាមានហេតុការណ៍ចម្លែក តែងតែកើតមានឡើងជារៀងរាល់យប់ ដូច្នេះ ពួកគេ ក៏សម្រេចចិត្ត ប្រើកាម៉េរ៉ាដែលបានរកឃើញនោះ ផ្តិតរូបភាព និងវីដេអូ  នៅពេលយប់  ។ ជាលទ្ធ ផលកាម៉េរ៉ាមួយគ្រឿងនេះ ពិតជាមានសមត្ថភាពខ្ពស់ រកឃើញ និង  ផ្តិតរូបភាព   ក៏ដូចជា វីដេអូ ខ្មោចក្នុងផ្ទះពិតប្រាកដមែន ជាពិសេស ខ្មោច ដែលមាន ទំនាក់ទំនងជាមួយនឹងកូនស្រីរបស់ពួក គេ។ ជាមួយនឹងគម្រោង ដ៏ព្រឺព្រួច     ចង់សង្គ្រោះ  កូនស្រី របស់ខ្លួន ពីវិញ្ញាណបិសាច នៃភពខ្មៅ ងងឹត តើពួកគេអាចសង្គ្រោះកូនស្រីតូចបានឬក៏  យ៉ាងណា ដូច្នេះ មានតែរង់ចាំ តាមដានទស្សនា ភាពយន្តថ្មី 3D ព្រឺព្រួចមួយនេះ ដែលនឹងមកដល់ ក្នុងពេលឆាប់ៗខាងមុខនេះ ទាំងអស់គ្នា ៖

ទស្សនា Trailer នៅទីនេះ ៖


ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗ  ទៀតទាក់ទង  នឹង ភាពយន្ត ដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន    តាមប្រព័ន្ធ  បណ្តាញសង្គម ដូចជា: www.face book.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយ  ក៏អាច add ចៃកុន ជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បី    ទទួលបានរង្វាន់ ដូចជាសំបុត្រ កុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ ៕

 


Tags: Long bunheng Star news local news