CamNews

តារា 

មិនគួរឲ្យជឿ! នាង Yaya និយាយបានដល់ទៅ ៦ ភាសា ចង់ដឹងទេថា ភាសាអ្វីខ្លះ?

តារាថៃ ៖ តារាសម្តែងស្រីទាំងស្អាត ទាំងឆ្លាត នាង Yaya urassaya បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានដឹងថា នាងអាចនិយាយបានដល់ទៅ ៦ ភាសាឯណោះ រួមទាំងភាសាថៃ ។ 

បើយើងនិយាយចំពោះមនុស្សស្រីវិញ នេះគឺជាមោទនភាពដែលកាត់ថ្លៃមិនបានទេ​ ព្រោះទាំងស្អាត ទាំងឆ្លាតនិងជាតារាល្បីទូទាំងប្រទេសបែបនេះ សូម្បីរៀនក៏ពូកែ និយាយស្ទើរតែល្អឥតខ្ចោះទៅហើយ ជាងនេះទៅទៀត នាង Yaya urassaya ជានារីម្នាក់ដែលមានទឹកចិត្តល្អថែមទៀតផង ។ 

គួរបញ្ជាក់ឲ្យដឹងថា​ ភាសាទាំង ៦ ដែលតារាស្រីវ័យ ២៣ ឆ្នាំនាង Yaya urassaya អាចនិយាយបាននោះគឺមានដូចជា English, French, Thailand, Spain, Norway, Italy ។ គឺជាភាសាដែលកំពុងតែពេញនិយម​ ពិបាកក្នុងការរៀន ប៉ុន្តែតារាស្រីរូបនេះបានធ្វើបាន ពិតជាអស្ចារ្យខ្លាំង រាល់ទង្វើទាំងអស់នេះបានបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា នារីមិនមែនសុទ្ធតែឲ្យនៅតែក្នុងផ្ទះបាយ ដោយមិនចាំបាច់រៀនសូត្រអ្វីនោះទេ ។

តោះទៅទស្សនាវីដេអូរបស់នាង Yaya urassaya នៅខាងក្រោមជាមួយ Camnews​ ទាំងអស់គ្នា​ ៕

-ចុចអាន ៖ បែកធ្លាយ!! រូបថតនាង yaya urassaya កាលពីកុមារភាព ខុសពីពេលបច្ចុប្បន្នដាច់

-ចុចអាន ៖ នាង Yaya Urassaya និងអនាគតម្តាយក្មេក ដឹកដៃគ្នាទៅទិញឡានថ្មី ឡើងទំនងម៉ង







ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Yaya urassaya