CamNews

តារា 

ស្នេហាតារាបែបនេះ? សុខៗនាង Toey Jarinporn ប្រកាសបែកគ្នាជាមិត្តប្រុស កូនកាត់ ជាផ្លូវការ

ព័ត៌មានកំសាន្ត ៖ នាង Toey Jarinporn Joonkiat ដែលជាតារាសម្តែងថៃ កំពុងតែឡើងកូដយ៉ាងខ្លាំង ព្រមទាំងក្តាប់យកដំណែងតួឯកស្រីជាច្រើនរឿងទៀតផង ក្នុងមួយរយៈក្រោយនេះ នាងបានប្រកាសជាផ្លូវការថា ខ្លួន​និង លោក Alex Rendell លែងជាមិត្តប្រុសមិត្តស្រីជាមួយនិងគ្នាទៀតហើយ (បែកគ្នា) ។ ការពិតទៅការជួប ឬ បែកវាគឺជារឿងធម្មតានោះទេ មិនថាតារា ឬ មនុស្សទូទៅទេ សំខាន់មនុស្សពីរនាក់សម្រេចចិត្តដើរលើវិថីស្នេហាមួយនេះគ្មានក្តីសុខ ដូច្នេះហើយមានតែចាកចេញគឺជាផ្លូវដែលល្អបំផុត ។ 

យោងតាមប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា តារាសម្តែងថៃដែលមានរាងតូចច្រឡឹងមួយគូនេះ សម្រេចចិត្តបែកគ្នាមួយរយៈពេលហើយ ប៉ុន្តែទើបតែទទួលបានព័ត៌មានច្បាស់លាស់ពីសមីខ្លួនថា ពួកគេពិតជាបានចែកផ្លូវគ្នាដូចជាពាក្យចចាមអារាមដែលធ្លាប់បានលេចឡើងពិតមែន ៕








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Toey Jarinporn Joonkiat Alex Rendell