CamNews

កីឡាអន្តរជាតិ 

Tevez អាច​នឹង​ចាក​ចេញ​ពី​ក្លឹប Boca ទៅ​លេង​ឲ្យ​ក្លឹប នៅ​ប្រទេស​ចិន​វិញ​រដូវ​កាល​នេះ

(ប៉េកាំង)៖ អតីតកីឡាករខ្សែប្រយុទ្ធជួរមុខរបស់ក្លឹប Juventus, Carlos Tevez អាចនឹងបន្តចាកចេញពីក្លឹប Boca Juniors របស់អាហ្សង់ទីន ទឹកដីដំណើតខ្លួន ទៅលេងឲ្យក្លឹបនៅប្រទេសចិនវិញនៅក្នុងរដូវកាលនេះ ក្រោយពីភ្នាក់ងារ ផ្លាស់ប្តូរកីឡាករកំពុងចរចាគ្នា ស្របពេលដែល លីកនៅចិន ទើបតែចាប់ផ្តើមរដូវកាលថ្មីទើបបាន១សប្តាហ៍ប៉ុណ្ណោះ ។

សារព័ត៌មាន Squawka បានផ្សាយថា កីឡាករវ័យ៣២ឆ្នាំ Tevez បានកំពុងស្ថិតក្នុងបញ្ជីលក់របស់ក្លឹប Boca ជាបន្តទៀតហើយ ក្រោយពីការ ត្អូញត្អែររបស់ភ្នាក់ងារដោះដូរកីឡាករនាពេលកន្លងមកជុំវិញប្រាក់ពលកម្មរបស់គេ ដែលទើបតែផ្លាស់មកលេងមិនទាន់បាន១រដូវកាលផង បន្ទាប់ពីផ្លាស់ចេញពីក្លឹបសេះបង្កង់ Juventus របស់អ៊ីតាលីនារដូវកាលមុន ក្រោយរងជើងឯក Champions League និងឈ្នះជើងឯក Serie A ២សម័យកាលជាប់ៗគ្នា ។

ការផ្លាស់មកលេងនៅក្នុងក្លឹបថ្មី Boca របស់អាហ្សង់ទីនមួយនេះ Tevez ទើបតែស៊ុតបញ្ចូលទីបាន៦គ្រាប់ ពីការចូលលេងបាន១៨ប្រកួតទាំង ត្រដាបត្រដួស ដោយបញ្ហារបួសដែរនោះ ខណៈពេលដែលភ្នាក់ងារដោះដូរកីឡាករ អាចនិយាយនាំគេទៅលេងនៅលីកប្រទេសចិន ឬក៏នៅអារ៉ាប់រួមក៏ថាបាន ។

បើសិនជាមានការផ្លាស់ប្តូរមែននោះ Carlos Tevez លេងឲ្យក្លឹបបាន៧ហើយ ក្នុងជីវិតជាកីឡាករអាជីពរបស់គេមាន ដូចជា ក្លឹប Corinthian របស់ប្រេស៊ីល West Ham United, Manchester United និង Manchester City របស់អង់គ្លេស Juventus របស់អ៊ីតាលី និងក្លឹប Boca របស់អាហ្សង់ទីន ៕

 ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី