ក្រុម Manchester City កំពុងតែរៀបចំអោយខ្សែប្រយុទ្ធ Carlos Tevez ចូលរួមក្នុងការប្រកួតវិញក្រោយពីទទួលបាននូវការសូមទោសពីតារារូបនេះចំពោះអាកាប្បកិរិយារបស់ខ្លួនរយៈពេ ល ប៉ុន្មានខែកន្លងមកនេះ។ ខ្សែប្រយុទ្ធសញ្ជាតិ Argentine រូបនេះបានផ្អាកការបង្ហាញខ្លួនតាមការប្រកួតក្រោយពេលទទួលការស្ដីបន្ទោសពីគណៈគ្រប់គ្រងក្រុមលើបញ្ហាដែលតារា រូបនេះបានចំណាយពេល៣ខែនៅស្រុកកំណើតដោយមិនមានការអនុញ្ញាតពីគណៈគ្រប់គ្រងក្រុម។ Tevez តារាវ័យ២៨ឆ្នាំរូបនេះមិនបានចូលរួមក្នុងការប្រកួតតាំងពីពេលដែលគេបានបដិសេធមិនចូលរូមក្នុងការកំដៅសាច់ដុំ ក្នុងក្រុមក្រោយពេលប្រកួតចាញ់ Bayern Munich កាលពីខែកញ្ញាក្នុងក្របខណ្ឌ Champions League។ Tevez បាននិយាយក្នុងឧកាសថ្លែងការក្នុងក្រុមថាៈខ្ញុំសូមអភ័យទោសអស់ពីចិត្តចំពោះអ្នករាល់គ្នាដែលខ្ញុំបានធ្វើអោយ អ្នករាល់គ្នាមិនសប្បាយចិត្តចំពោះអ្វីដែលខ្ញុំបានប្រព្រឹត្តប៉ុន្មានខែមកនេះ។ ពេលនេះខ្ញុំចង់បង្វែស្មារតីមកបម្រើអោយ Manchester City វិញ។ លោក Roberto Mancini អ្នកគ្រប់គ្រងក្រុម Manchester City បាននិយាយថាTevez អស់មានតួនាទីក្នុងក្រុមទៀតហើយលុះត្រាណាតែគេសូមទោស។ គណៈគ្រប់គ្រងក្រុមបាននិយាយថាខ្សែប្រយុទ្ធរូបនេះបានចាប់ផ្ដើមការហាត់សមសាជាថ្មីដើម្បីអោយគេលេងបានល្អបំ ផុត។ ការឈប់ដោយគ្មានការអនុញ្ញាតរបស់ Tevez ត្រូវបានគណៈគ្រប់គ្រងក្រុមផាកពិន័យគេស្មើនឹងទឹកប្រាក់ឈ្នួលចំនួន៦សប្ដាហ៍។ សូមបញ្ជាក់ថាក្រុម Manchester City គឺជាក្រុមដែលឋិតក្នុងលំដាប់កំពូលក្នុងតារាង Premier League ដោយ៦០ពិន្ទុលើ២៥ប្រកួត។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ ABC