(កូរ៉េ)៖ ការចូលធ្វើទាហាន របស់តារាចម្រៀងប្រុសក្រុម BIGBANG បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ហាក់មិនរីករាយឡើយ តែដើម្បីលើកទឹកចិត្ត ដល់អ្នកគាំទ្ររបស់ខ្លួន BIGBANG បានចែករំលែកយុទ្ធសាស្ត្រ ក្នុងការធ្វើឲ្យពួកគេ មិនបាត់មុខក្រុមខ្លួនយូរនោះទេ។ កាលពីថ្ងៃទី១៣ ធ្នូ កន្លងទៅនេះ សមាជិកក្រុមបាននៅរួមគ្នា ផ្តល់បទសម្ភាសន៍ពីអាល់ប៊ុមថ្មីទីបី របស់ខ្លួនផងដែរ។
តារាចម្រៀងប្រុស៥រូប នឹងត្រូវចូលបម្រើការងារយោធាហើយ ដោយមិនចង់រង់ចាំ នឹងកាវិលត្រឡប់មកជួបគ្នាជាថ្មីនោះ សមាជិកក្រុមទាំងអស់ ក៏បានត្រៀមចេញអាល់ប៊ុមចម្រៀងថ្មី ស្វាគមន៍អ្នកគាំទ្រ មិនឲ្យខកចិត្តឡើយ មុនពេលពួកគេ ចូលបម្រើការងារទ័ព។
កំឡុងពេលសាកសួរ ក្នុងកិច្ចសម្ភាសន៍ពីកិច្ចសន្យា របស់សមាជិកក្រុមតារាចម្រៀងនេះ BIGBANG ឆ្លើយបែបរីករាយថា ប្រសិនបើក្រុមហ៊ុនចម្រៀង មិនចុះកិច្ចសន្យាបន្តទេនោះ ពួកគេក្នុងក្រុមទាំងអស់ នឹងទៅបម្រើការងារយោធាប៉ុន្តែរឿងនេះត្រូវបានគេឲ្យដឹងថា មិនមានការបញ្ចប់កិច្ចសន្យាការងារ របស់ក្រុម BIGBANG ទេ ព្រោះសមាជិកតារាចម្រៀងខ្លះ គ្រាន់តែទៅបម្រើការងារយោធា មួយរយៈពេលប៉ុណ្ណោះ។
MADE គឺជាអាល់ប៊ុមចុងក្រោយមួយ របស់ក្រុម BIGBANG ហើយក្រុមនេះ នឹងឡើងសម្តែងខនសឺត ប្រចាំឆ្នាំលើកទី១០ នៅថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០១៧ មុនពេល T.O.P ចូលធ្វើយោធា នៅដើមឆ្នាំក្រោយនេះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង