CamNews

តារា 

ស្រីស្រស់ ២ រូប វាយតប់ ទះកំភ្លៀងគ្នា ផ្អើលទាំងយប់ ក្នុងជម្លោះដណ្តើមអាវយឺត ពី Taeyang

ព័ត៌មានកំសាន្ត ៖ អ្នកគាំទ្ររបស់ Taeyang សមាជិក BIGBANG បានវាយតប់គ្នាដោយសារតែអាវរបស់លោក។ 

នៅថ្ងៃទី៧ ខែមីនា ប៉ូលីសមកពីសង្កាត់ Songpa នៃទីក្រុងសេអ៊ូល បាននិយាយថា និស្សិតជនជាតិកូរ៉េកញ្ញា Hong និងអ្នកទេសចរជនជាតិចិនកញ្ញា Tou បានវាយតប់គ្នា ដើម្បីដណ្តើមយកអាវរបស់ Taeyang ដែលជាសមាជិកនៅក្នុងក្រុម BIGBANG ថែមទៀតផង ។


អ្នកគាំទ្រទាំងពីរ បានចូលរួមការប្រគុំតន្ត្រីរបស់ក្រុមតារាចម្រៀង BIGBANG ដែលត្រូវបានគេ ប្រារព្ធឡើងនៅ Songpa-gu Olympic Park’s Gymnastics Stadium នៅម៉ោង ៦ល្ងាច នៅថ្ងៃទី ៦ខែ មីនា ។ ប្រភពឲ្យដឹងថា នៅម៉ោងប្រហែល ៩:៣០ ល្ងាច គឺនៅពេលដែល ការប្រគំតន្ត្រីនេះ ប្រគុំជិតចប់ទៅហើយនោះ Taeyang ដែលជាសមាជិករបស់ BIGBANG  បានបោះអាវយឺតខ្មៅ របស់គាត់ ទៅឲ្យទស្សនិកជន ខណៈពេលដែលគាត់កំពុងតែច្រៀង បទចម្រៀងមួយបទចុងក្រោយរបស់លោក។


កញ្ញា Hong បានមើលការសម្តែងនៅ ជួរខាងមុខ និងមានការពិបាកក្នុងការព្យាយាម ដើម្បីទទួលបាន អាវរបស់លោក Taeyang ប៉ុន្តែកញ្ញា  Tou ដែលមាននៅក្បែរនោះ ក៍បានដណ្តើមយកអាវនោះបានមុន ។

បន្ទាប់ពីការប្រគុំតន្រ្តី អ្នកគាំទ្រទាំងពីរបានជួបគ្នា នឹងបានវាយតប់គ្នាដើម្បី អាវនោះទៀតផង ។ កញ្ញា Hong បានជួបប្រជុំគ្នា ជាមួយនឹង កញ្ញា Tou នៅស្ថានីយ៍ Olympic Parks ហើយបានលើកសំណើឲ្យដឹងថា អោយអាវ Taeyang ដែលប្រគល់មកអោយខ្ញុំភ្លាមមក ។ បន្ទាប់ពីដឹងអត្ថន័យសំណើទៅបានក្រោយពីមានការបកប្រែពីមិត្តភក្កិរបស់ខ្លួន នាង Tou ឆ្លើយតបឲ្យដឹងថា ខ្ញុំគ្មានអាវនោះទេ។

 

ពួកគេបាន ស្រែកដាក់គ្នាទៅវិញទៅមក និងការបានវាយតប់គ្នាដើម្បីដណ្តើមយកអាវនោះទៀងផង ។ កញ្ញា Tou បានទះកំភ្លៀង កញ្ញា​ Hong ហើយ កញ្ញា Hong បានទាត់ធាក់ កញ្ញា Tou ជាការតបត ។



វិនាទីនោះ មានមនុស្ស បានខលប្តឹងប៉ូលីស ហើយពួកគេត្រូវបានបញ្ជូន ទៅការិយាល័យ ប៉ូលីស ។ អ្នកគាំទ្រទាំងពីរនៅតែ អះអាងថា អាវរបស់ Taeyang ជារបស់ពួកគេផ្ទាល់ តែប្រមាណម៉ោង ២ទៀបភ្លឺ ថ្ងៃទី ៧ខែ មីនា ពួកគេបានយល់ព្រម លើការដែលថា ពួកគេមិនចង់ ដាក់ទណ្ឌកម្ម គ្នាទៅវិញទៅមកទេ ។​ ប៉ូលីសបាននិយាយថា អ្នកទាំងពីរនាក់នេះ បានព្រមព្រៀងគ្នាទៅវិញទៅមក ដោយសម្រុះសម្រួលគ្នាជាការបញ្ចប់រឿង៕

 


ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kpopism


Tags: BIGBANG Taeyang Hong Tou