ព័ត៌មានកំសាន្ត ៖ BIGBANG បានអធិប្បាយអំពីការបញ្ចប់ ដំណើរប្រគុំតន្រ្តីទេសចរណ៍ទូទាំងពិភពលោក ។
នៅថ្ងៃទី៦ ម៉ោង៦ ល្ងាច ខែមីនានេះ BIGBANG World Tour MADE Final In Seoul ត្រូវបានប្រារព្ធនៅទីក្រុង Seoul Bangi-dong Olympic Park’s Gymnastics Stadium ដែលត្រូវបានគេដឹងថា ជាការប្រគុំតន្រ្តីទេសចរណ៍ជុំវិញពិភពលោក ចុងក្រោយបង្អស់របស់ខ្លួន។ BIGBANG បានចាប់យកដួងចិត្ត របស់ទស្សនិកជន ជាមួយនឹងការសម្តែងផ្ទាល់ ដ៍អស្ចារ្យ នឹងល្អឥតខ្ចោះ របស់ពួកគេ។
ការចាប់ផ្តើមការប្រគុំតន្ត្រី នៅទីក្រុងសេអ៊ូល កាលពី ខែមេសា BIGBANG មានអ្នកចូលទស្សនារហូតដល់ ១,៥លាននាក់ ក្រោយពីមានការប្រគំតន្ត្រីចំនួន ៦៦លើក នៅក្នុងទីក្រុងចំនួន ៣២ មកពី ១៣ ប្រទេស លើពិភពលោករួមទាំង ទ្វីបអាស៊ី អាមេរិក ខាងជើងនិងទ្វីប Oceania ។
សមាជិកក្រុមដែលមានឈ្មោះថា Seungri ទទួលបាន ការទះដៃយ៉ាងពេញចិត្តពីក្រុមអ្នកគាំទ្រ វាពិតជាមិនអាចទៅរួចទេ ដែលថាគ្មានអ្នកគាំទ្រជនជាតិកូរ៉េនោះ សមាជិកទាំង ៥ បានថ្លែងអំណរគុណទៅកាន់អ្នកគាំទ្រទាំងអស់ ។
ការប្រគុំតន្ត្រី នៅទីក្រុងសេអ៊ូល របស់ BIGBANG បានប្រារព្ធធ្វើឡើងនៅថ្ងៃទី ៤ ខែមីនាដល់ ថ្ងៃទី ៦។ ក្រុមអ្នកទស្សនាមានទៅដល់ ៤0,000 នាក់ សម្រាប់ ៣ថ្ងៃ ។ នៅថ្ងៃប្រគុំតន្ត្រី ចុងក្រោយនេះ ពួកគេ បានធ្វើឲ្យទស្សនិកជន មានភាពសោមនស្សរីករាយ យ៉ាងក្រៃលែងជាមួយនឹងការសម្តែង បទចម្រៀងដែលមានចំណងជើងថា Bang Bang BANG Tonight’ ‘LOSER,’HARU HARU,’ ‘Good Boy,’ ‘BAE BAE’ និង ‘Fantastic Baby ។
នៅក្នុងប្រទេសកូរ៉េ ការប្រគុំតន្ត្រី នេះនឹងត្រូវបានចាក់ផ្សាយតាមរយៈ គេហទំព័រ Naver V Application ពីម៉ោង ៦ល្ងាច ។ នៅក្នុងប្រទេសចិន វានឹងត្រូវបានផ្សាយបន្តផ្ទាល់តាមរយៈ Ten Cent ជាពិសេសតាមរយៈ V Application នឹងមាន កាមេរ៉ា សរុបចំនួន ៦ ចាប់យកពី ៦ច្រុង នៃសមាជិករបស់ BIGBANG ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kpopism