ភ្នំពេញ ៖ យើងប្រហែលជាដឹងហើយថា បន្ទាប់ពីរលូតកូនម្តងរួចមកហើយ អ្នកនាង គង់ ចន្ទស្រីមុំ ពេលនេះកំពុងតែពពោះកូនម្នាក់ទៀត បានរយៈពេល ២ ខែទៅហើយ ។
យោងតាមការបង្ហោះរបស់តារាសម្តែងស្រីរូបនេះ បានឲ្យដឹងថា កាលពីយប់មិញនេះមានភ្លៀងធ្លាក់ បណ្តាលឲ្យអ្នកជំនួយវ័យក្មេងរូបនេះ ដើរៗរអិលជើង ស្ទើរតែប៉ិសផ្កាប់ផ្ងារទៅហើយ ។ នៅក្នុងនោះផងដែរ ភរិយាលោក សីហា បានលើកឡើងថា "យប់មិចមេឃភ្លៀង ដើរៗរអិលជើង ប៉ិសផ្កាប់ផ្ងារ ព្រលឹងហោះចេញទៅសុី អស់ហើយ" ។
អ្នកនាង គង់ ចន្ទស្រីមុំ បានបន្តទៀតថា "ពោះប្រហោងធ្លុង ប្តីឡាងស្លេកមុខ ប្តីថាលើកក្រោយមុនដើរត្រូវចាំបងសិន. ហើយក៏ចង់ប្រាប់ថាគ្មានទេលើកក្រោយ ទាល់តែមានប្តីនៅតោងពីក្រោយ ចង់អ្នកណាថាអីថាទៅ ព្រោះមាន អ្នកខ្លះថាញុំ ជោរ ថ្នមជ្រុល សំដែងធ្វើល្អ តែចង់ប្រាប់ថា សំខាន់ធ្វើយ៉ាងមិចថែរក្សាគ្រាប់ពេជ្រមួយនេះអោយសុវត្តិភាព ព្រោះគាត់ជាជីវិតរបស់យើងទាំងពីរ" ៕
ដោយ ៖ គន្ធា