CamNews

តារា 

Chompoo និងស្វាមី ធ្វើរឿងមួយជាមួយអ្នកជិតខាង ទាំងមិនប្រកាន់ខ្លួនជាមហាសេដ្ឋី

ថៃ ៖ ក្រោយពីប្រារព្ធពិធីខួបកំណើតជាលក្ខណៈក្រុមគ្រួសារនៅលើទឹកដីប្រទេសក្រៅហើយនោះ ពេលនេះ Chompoo araya និងស្វាមីគឺលោក Nott Witsarut Rungsisingpipat ព្រមទាំងកូនប្រុសពីរនាក់ទៀត បានប្រារព្ធពិធីខួបកំណើតជាថ្មីម្តងទៀតនៅក្នុងប្រទេស ។ 

ប្រភពដដែលបានបន្តទៀតថា ការប្រារព្ធពិធីខួបកំណើតមួយឆ្នាំរបស់ Thunder និង Storm លើកនេះ គឺប្រារព្ធធ្វើឡើងជាមួយនិងអ្នកជិតខាងរបស់ពួកគេ ក្នុងគោលបំណងបង្កើតភាពស្និតស្នាល និងជាកម្មវិធីដ៏សប្បាយរីករាយផងដែរ ។ 



ក្រោយពីរូបថតត្រូវបានបង្ហោះនៅលើប្រព័ន្ធអិនធឺណិតហើយនោះ គឺនាង Chompoo និងស្វាមី ត្រូវហ្វេនសរសើរថា មិនប្រកាន់ខ្លួនជាមហាសេដ្ឋី និងជាតា​រាល្បីលំដាប់ប្រទេសទៀត ហើយអញ្ជើញអ្នកជិតខាងដោយប្រារព្ធពិធីយ៉ាងសាមញ្ញ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Chompoo araya Nott Witsarut Rungsisingpipat