CamNews

តារា 

កូនពីរមែនពិត ប៉ុន្តែនាង Chompoo និងស្វាមីសេដ្ឋីនៅតែផ្អែមល្អែមដូចប្តីប្រពន្ធថ្មីថ្មោង

ថៃ ៖ តារាសម្តែងស្រីនាង Chompoo araya មិនត្រឹមតែជោគជ័យនៅក្នុងវិស័យសិល្បៈនោះទេ ចំណែកឯជីវីតអាពាហ៍ពិពាហ៍របស់នាងជាមួយនិងមហាសេដ្ឋីលោក Nott Witsarut Rungsisingpipat ក៏មានសុភមង្គលខ្លាំងណាស់ដែរ ។ 

ក្រោយរៀបការហើយមិនបានប៉ុន្មានឆ្នាំនាង Chompoo araya បានបង្កើតបានកូនប្រុសភ្លោះចំនួនពីរនាក់សម្រាប់ស្នងមរតករាប់លានពីស្វាមីរបស់នាង ។ កូនពីរមែនពិត ប៉ុន្តែនាង Chompoo និង Nott នៅតែផ្អែមល្អែមដូចប្តីប្រពន្ធថ្មីថ្មោង ។ ជាក់ស្តែងថ្មីៗនេះអ្នកទាំងពីរ ព្រមទាំងកូនប្រុសភ្លោះទាំងពីរដួងនេះបាននាំគ្នាទៅលេងនៅឯប្រទេសជប៉ុន ព្រមទាំងចែករំលែករូបថតជាលក្ខណៈគ្រួសារយ៉ាងកក់ក្តៅថែមទៀតផង ។ 

នៅក្នុងដំណើរកំសាន្តនេះក៏ត្រូវបានគេសង្កេតឃើញថា តារាស្រីវ័យ ៣៧ ឆ្នាំរូបនេះក៏មិនបានខុសប្លែកពីលើកមុនដែរ ពោលគឺនាងនៅតែតុបតែងខ្លួនពោរពេញទៅដោយស្ទាយថ្មីៗដដែល ៕





ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Chompoo araya Nott Witsarut Rungsisingpipat