CamNews

តារា 

ក្រោយសម្រាលបានកូនភ្លោះហើយ Chompoo នឹងត្រលប់មកសម្តែងរឿងវិញទេ?

ថៃ ៖ យោងតាមរបាយការណ៍ពីប្រទេសថៃបានឲ្យដឹងថា តារាសម្តែងស្រីនាង Chompoo Araya អាចនឹងចេញទៅសម្តែងឲ្យស្ថានីយ៍ទូរទស្សន៍ ONE 31 TV នាពេលអនាគត ដោយសារតែនាងបច្ចុប្បន្នគឺជាតារាសម្តែងឯករាជ្យ បន្ទាប់ពីផុតកុងត្រាជាមួយនិងស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ រយៈពេល ៣ ឆ្នាំទៅហើយ ។​ 

ក្រោយបានឃើញព័ត៌មាននេះហើយ ភរិយាមហាសេដ្ឋីរូបនេះបានឲ្យផ្តល់កិច្ចសម្ភាស៍ជាមួយនិងអ្នកកាសែតថា នាងរវល់ថែទាំកូនប្រុសទាំងពីរ ហើយថ្ងៃអនាគតទៅនាងក៏មិនទាន់ដឹងដែរថានឹងសម្តែងរឿងណាមួយឬអត់ ។ ហើយចំពោះពេលបច្ចុប្បន្ន ភរិយាលោក Nott Witsarut Rungsisingpipat បង្ហើបថា នាងមិនមានពេលវេលាគ្រប់គ្រាន់ណាមួយសម្រាប់ចែករំលែកខ្លួនទៅសម្តែងរឿងនោះទេ ។ 

គួរបញ្ជាក់ឲ្យដឹងថា តាំងពីរៀបការ រហូតមានកូនពីរនាក់រួចមក តារាសម្តែងវ័យ ៣៧ ឆ្នាំរូបនេះមិនទាន់មានរឿងភាគណាមួយ ចេញផ្សាយជាផ្លូវការនោះទេ ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Chompoo araya Nott Witsarut Rungsisingpipat