CamNews

តារា 

អាស្រ័យទៅលើហេតុផលខ្លះៗអាចធ្វើឲ្យ Chompoo araya សម្រេចចិត្តផ្លាស់ទ្រនំ

ថៃ ៖ កាលពីថ្ងៃទី ១១ ខែកុម្ភះ ឆ្នាំ ២០១៩ តារាសម្តែងស្រីនាង Chompoo Araya និងស្វាមីរបស់នាងគឺលោក Nott Witsarut Rungsisingpipat បានចូលរួមនៅក្នុងព្រឹត្តិការណ៍របស់ផលិតផលថ្នាំដុសធ្មេញមួយ ហើយក៏បាននិយាយរឿងរ៉ាវខ្លះៗពាក់ព័ន្ធជាមួយនិងការផ្លាស់ទ្រនំ ។ 

អ្នកកាសែត ៖ ល្បីថាមានព័ត៌មានចុះផ្សាយថា Chompoo នឹងធ្វើការនៅក្នុងប៉ុស្តិ៍ ONE 31 ជាមួយនិងរឿងភាគថ្មី?

នាង Chompoo ៖ ជាការពិតណាស់គឺអត់មានអ្នកណាទាក់ទងមកខ្ញុំនោះទេ ព្រោះខ្ញុំនៅផ្ទះរាល់ថ្ងៃ បើបងៗមិនជឿអាចទៅសួរអ្នកគ្រប់គ្រងរបស់ខ្ញុំបាន។ អ្នកគ្រប់គ្រងខ្ញុំគាត់មិនបានប្រាប់ខ្ញុំអ្វីមួយសោះ។ មែនហើយ ចំពោះអាយុរបស់ខ្ញុំ ខ្ញុំនឹងមិនចុះកុងត្រាជាមួយនិងប៉ុស្តិ៍ណាមួយទៀតឡើយ ។ 

អ្នកកាសែត ៖ Chompoo នៅជាប់កុងត្រាជាមួយនិង Thai TV3 ដែលជាស្ថានីយ៍ទូរទស្សន៍ដែលអូនកំពុងតែឈរជើងឬអត់? 

នាង Chompoo ៖ ខ្ញុំនៅតែធ្វើការជាធម្មតា ។ 

អ្នកកាសែត ៖ តើ Chompoo នៅមានកុងត្រាដែលឬអត់? 

នាង Chompoo ៖ ចាស!! ខ្ញុំនៅជាប់កុងត្រានៅឡើយ ។ 

អ្នកកាសែត ៖ នៅប៉ុន្មានឆ្នាំទៀតដែរ? 

នាង Chompoo ៖ ខ្ញុំអត់ច្បាស់ទេ ចាំឆែកមើលសិន ។ 

អ្នកកាសែត ៖ តើ Chompoo មានសម្តែងរឿងភាគថ្មីអត់ទៀតទេ? 

នាង Chompoo ៖ ខ្ញុំនៅត្រៀមខ្លួនមិនទាន់រួចរាល់ហើយនោះទេ ខ្ញុំនឹកការងារជាតារាសម្តែង ប៉ុន្តែសោកស្តាយខ្ញុំមិនអាចចេញពីផ្ទះពីព្រលឹមហើយចូលផ្ទះវិញយប់ជ្រៅនោះទេ ។ 

អ្នកកាសែត ៖ ហើយចុះនៅថ្ងៃអនាគត Chompoo នឹងទៅធ្វើការជាមួយនិង ONE 31 ដែរឬអត់? 

នាង Chompoo ៖ ចំពោះរឿងនឹង អាស្រ័យទៅលើឱកាស ពេលវេលា​ និងហេតុផលជាច្រើនទៅតាមភាពជាក់ស្តែងដែរ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Chompoo araya Nott Witsarut Rungsisingpipat