CamNews

តារា 

ថៅ​កែ​​ផលិតកម្ម «ថោន» ជះ​លុយ​រាប់​ពាន់​ដុល្លារ​ ធ្វើ​​​ខួប​អាពាហ៍​​ពិពាហ៍​​គំរប់​២០ឆ្នាំ រឹត​ចំណង

(ភ្នំពេញ)៖ ដើម្បីឲ្យចំណងស្នេហារវាងប្តី-ប្រពន្ធ កាន់តែមានភាពរឹងមាំផ្អែមល្ហែម បន្ថែមទៅ​មុខជា​មួយគ្នាទៀតនោះ ថៅកែម្ចាស់ផលិតកម្មថោនលោក វ៉ា​ សុធា និងភរិយា គឺអ្នកស្រី ជួប មាន បាន​សម្រេចរៀបចំពិធីប្រារព្ធ ខួបអាពាហ៍​ពិពាហ៍២០ឆ្នាំ កាលពីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ ដែល​បានអញ្ជើញភ្ញៀវកិត្តិយស ​ចូល​រួមយ៉ាងច្រើនកុះករ ក្នុងនោះក៏មានវត្តមានតារាប្រុស-ស្រី​ល្បីៗប្រចាំផលិតកម្ម ថោន និងផលិតកម្ម ផ្សេងៗជាច្រើនទៀតមកចូលរួម អបអរសាទរ ផងដែរ។

ប្រភពពីអ្នកសិល្បៈ ចូលរួមកម្មវិធីបានប្រាប់ឲ្យដឹងថា សម្រាប់ការរៀបចំពិធីខួបអាពាហ៍ពិពាហ៍គំរប់២០ឆ្នាំ ពីសំណាក់ថៅកែផលិតកម្ម ថោន កាលពីយប់ថ្ងៃទី១៤ ខែមករា នេះក្នុងន័យធ្វើឲ្យស្នេហាប្តីប្រពន្ធនិងកូនៗ របស់ពួកគាត់ កាន់តែមានសេចក្តីសុខ សុភមង្គល ទទួលពរជ័យក្នុងឆ្នាំថ្មី រកស៊ីមានបាន ជាពិសេសផលិតកម្ម ថោន វាយលុកទីផ្សារ​ចម្រៀងកាន់តែខ្លាំង។ ម្យ៉ាងទៀត ក៏ចង់ឲ្យក្រុមគ្រួសារ មា​នលាភសំណាងមានជោគជ័យ សម្រាប់ឆ្នាំថ្មី២០១៦នេះ និងនាំលាភនាំសំណាងចូលដល់ក្រុមគ្រួសារ។

ប្រភពបាននិយាយទៀតថា ក្នុងពិធីគំរប់ខួបអាពាហ៍ពិពាហ៍ ដែលមានរយៈពេល២០ឆ្នាំ របស់​លោក វ៉ា​ សុធា និងភរិយាអ្នកស្រី ជួប មាន ភ្ញៀវចូលរួមភាគច្រើន សុទ្ធសឹងតែអ្នកមាន​ឋានៈ​ខ្ពង់ខ្ពស់​នៅក្នុងសង្គម។ ពិសេសក៏មានវត្តមានតារាចម្រៀង-សម្តែងជាច្រើនដួងប្រចាំ​នៅក្នុង​ផលិតកម្ម ថោន ចូលរួមអបអរ បង្កបរិកាសសប្បាយរីករាយ ក្នុងកម្មវិធីដែលរៀបចំធ្វើឡើងនៅគេហដ្ឋាននា បុរីហាយវ៉េ ទូលគោក នារាត្រីយប់មិញនេះ។

យ៉ាងណាមិញសម្រាប់ថវិកា ដែលត្រូវចំណាយរៀបចំពិធីនេះ ពុំត្រូវបានប្រភពណាមួយបញ្ជាក់ប្រាប់នៅឡើយទេ គ្រាន់តែដឹងថា មិនក្រោមខ្ទង់ម៉ឺនដុល្លារនោះឡើយ៕

ផ្ដល់សិទ្ធដោយ៖ ហ្រ្វេសញ៉ូវអាស៊ី


Tags: Nivoth Star news local news