CamNews

តារា 

នាង Margie ប្រាប់ពីមូលហេតុ ជ្រើសរើសយកអ្នកកំដរ ដល់ទៅ ២៨ នាក់ក្នុងថ្ងៃមង្គលការ

កំសាន្ត ៖ នៅក្នុងថ្ងៃមង្គលដែលឈានមកដល់ក្នុងពេលឆាប់ៗនេះ នាង Margie rasri និងអនាគតស្វាមីសេដ្ឋី ព្រមទាំងជាកំលោះសង្ហា លោក Pok Chirathivat បានបង្ហើបប្រាប់ថា ពួកគេនឹងជ្រើសរើសយកអ្នកកំដរចំនួន ២៨ នាក់ ដែលមានអ្នកកំដរខាងកូនកំលោះ ១៤ និងកូនក្រមុំចំនួន ១៤ ដូចគ្នា ។ 

នាង Margie rasri និយាយថា ព្រោះនេះគឺជាចំនួនតួលេខ ហើយក៏នឹងប្រែក្លាយទៅថ្ងៃដែលវិសេសវិសាល សម្រាប់គូស្នេហ៍ដែលសូមរៀបការផងដែរ ។ 



សម្រាប់ឈុតរៀបការវិញ តួស្រីក្នុងរឿង "មហាវិទ្យាល័យពេលអាធ្រាត" រូបនេះ នឹងកំពុងតែរកមើលចំនួន ៣ ប្រទេស គឺមានដូចជានៅប្រទេសថៃ ប៉ារីស និងប្រទេសបារាំង ហើយនាងនឹងស្លៀកពាក់ចំនួន ៣ ឈុត ក្នុងថ្ងៃមង្គលការរបស់ខ្លួន ។ 

ចំណែកឯគម្រោងរៀបការវិញ នាងនឹងមិនបើកបង្ហាញនៅពេលនេះទេ ព្រោះចង់ឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃនោះតែម្តង ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព​ ៖ daranews


Tags: Margie rasri Pok Chirathivat