CamNews

មិនគួរឲ្យជឿ 

វីដេអូ គ្រោះថ្នាក់រន្ធត់ហួស មិនខ្ចីស្លាប់ ខណៈឡាន ល្បឿនលឿនបុក ប៉ើងដូចសំឡី

ស្ទើរតែមិនគួរអោយជឿ ៖ បើនិយាយពី បេក្ខភាព វីដេអូ ខាងក្រោមនេះ វិញ យាយពីថា មិនត្រឹមតែ បានធ្វើអោយ អ្នកវិទ្យាសាស្រ្ត ទាល់គំនិត តែប៉ុណ្ណោះទេ តែក៏បានធ្វើ​អោយ សង្គម មនុស្ស ទូទៅ ស្ថិតនៅក្នុងភាព មន្ទិលសង្ស័យ ដូចគ្នា ពោលគឺ បុរសម្នាក់ យាយពីថា អព្ភូតហេតុហួស គាត់ពិតជា មិនបាន ស្លាប់បាត់បង់ជីវិត អ្វីនោះទេ បន្ទាប់ ពីគាត់​ ត្រូវបានរថយន្ត ល្បឿនលឿន ដល់ទៅជិត ១០០គ.ម ក្នុងមួយម៉ោង បុកគាត់ ប៉ើងដូចសំឡី។

បើតាមការ អះអាងអោយដឹង ពីគេហទំព័រសារព័ត៌មានបរទេស Liveleak អោយដឹងថា បុរសដែល ជាអ្នកថ្មើរជើង និងជាជនរងគ្រោះ ម្នាក់នោះ មានឈ្មោះថា Misha ។ យ៉ាងណាមិញ ពុំមានរបាយ ការណ៍ណាមួយ បញ្ជាក់អោយដឹង ថាវីដេអូ គ្រោះថ្នាក់មួយនេះ បានកើតឡើងនៅទីណា អោយពិត ប្រាកដនោះទេ តែបើតាម មតិខមមិន បន្តអះអាងថា ទំនងជាកើតនៅក្នុងប្រទេស រុស្ស៊ី ។ ខាងក្រោម ជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដាន ទស្សនា បន្តិចទៅ ៖

ប្រការគួរចងចាំ ៖ មិនខ្វល់ថាអ្នកធ្វើដំណើរ លើដងផ្លូវតាមរយៈ មធ្យោបាយ ធ្វើដំណើរណា
មួយនោះទេ​ (ដោយរថយន្ត ម៉ូតូ ឬក៏ថ្មើរជើង) អ្វីដែលត្រូវចងចាំ នោះគឺ​ ត្រូវមានការប្រុង
ប្រយ័ត្នអោយបានខ្ពស់៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ Liveleak

 

 

 

 

 


Tags: Car crash Russia Youtube Horrible accident Viral Video