ថៃ ៖ ការធ្វើអំពើល្អរបស់តារាសម្តែងថៃ នាង Yaya Urassaya បានធ្វើឲ្យមហាជនមានការកោតសរសើរខ្លាំង នៅពេលដែលរូបនាងបានយកលុយផ្ទាល់ខ្លួនជាច្រើនដើម្បីសាងសង់សាលាឲ្យក្មេងៗដែលរស់នៅតំបន់ដាច់ស្រយាល ។
អ្វីដែលធ្វើឲ្យហ្វេនៗកោតសរសើរមិនដាច់ពីមាត់បានឲ្យដឹងថា តារាស្រីវ័យ ២៥ ឆ្នាំរូបនេះមិនបានប្រកាសប្រាប់បណ្តាអ្នកសារព័ត៌មានឲ្យដឹងនោះទេ រហូតដល់មានអ្នកសើបដឹងដោយខ្លួនឯង ។ ទង្វើនេះបានធ្វើឲ្យមហាជនពេញចិត្តយ៉ាងខ្លាំងជាមួយនិងអំពើល្អរបស់មិត្តស្រីលោក Nadech Kugimiya ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook