CamNews

តារា 

ពាក្យពេជន៍មួយឃ្លារបស់ តារាស្រីមិនចេះចាស់ សុគន្ធ នីសា មានន័យសម្រាប់កូនខ្មែរទាំងមូល!

ព័ត៌មានកំសាន្ត ៖ ដោយយោងតាមរូបថតនិងចំណងជើងរបស់តារាស្រីដែលទើបតែវិលចូលទ្រនំចាស់ គឺផលិតកម្មហង្ស មាស កញ្ញា សុគន្ធ នីសា កាលពីពេលថ្មីៗនេះហាក់បីដូចជាមានការមមាញឹកយ៉ាងខ្លាំងជាមួយនឹងវិស័យសិល្បៈ ក្រោយពីត្រលប់ចូលមកផលិតកម្មចាស់ ។ 

តារាចម្រៀងរូបស្រស់មិនចេះចាស់ កញ្ញា សុគន្ធ នីសា មិនត្រឹមតែមានការងារធ្វើច្រើនជាងមុនទេ រូបនាងហាក់បីដូចជាឡើងថ្លៃខ្លួនកាន់តែខ្ពស់ឡើងៗ ព្រមទាំងមានការងារជាបន្តបន្ទាប់មិនចេះដាច់ទៀតផង ។ គួរបញ្ជាក់ឲ្យដឹងថា តារាចម្រៀងសម្លេងស្រទន់រូបនេះបានធ្វើឲ្យកូនខ្មែរទាំងមូលចាប់អារម្មណ៍និងរូបថតនិង ពាក្យពេជន៍មួយឃ្លារបស់នាង ហើយវាពិតជាមានន័យសម្រាប់កូនខ្មែរទាំងមូលពិតមែន ។ 

កាលពីថ្ងៃទី ១៨ ខែមករានេះ កញ្ញា សុគន្ធ នីសា បានបង្ហោះរូបថតមួយសន្លឹក ហើយភ្ជាប់មកជាមួយនិងចំណងជើងថា "សមុទ្រខ្មែរ អ្នកថតក៏ខ្មែរ ទេសភាពស្រុកខ្មែរស្អាតមិនចាញ់បរទេសទេ" ពាក្យពេជន៍មួយឃ្លានេះហាក់ស្តែងឲ្យឃើញថា កញ្ញា សុគន្ធ នីសា ពិតជាមានមោទនភាពខ្លាំងដែលបានកើតមកជាកូនខ្មែរ ៕









ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Sokun nisa