អាមេរិក៖ តារាចម្រៀងម្ចាស់បទ «Wrecking Ball» ដែលតែងតែធ្វើឱ្យប្រិយមិត្តងងឹតមុខនាង Miley Cyrus គ្រោងនឹងបង្អើល ទស្សនិកជនម្តងទៀតហើយ ដោយគ្រោងប្រគំតន្ត្រីស្រាត ជាមួយក្រុមច្រៀង Flaming Lips ។
តាមព័ត៌មានពី Instagram បង្ហោះដោយលោក Wayne Coyne មេក្រុម Flaming Lips បានឱ្យដឹងថា ការប្រគំតន្ត្រីស្រាតនេះ គឺអ្នកចូលរួម ត្រូវស្រាតទាំងអស់គ្នា ហើយគេមិនទាន់ដឹងថា នឹងធ្វើឡើងនៅថ្ងៃណានោះទេ ដោយគេដឹងថា ក្រុមរ៉ក់ Flaming Lipsនិងនាង Miley Cyrus និងប្រគំតន្ត្រីរួមគ្នានៅ Chicagoថ្ងៃទី១៩ខែវិច្ឆិកា ហើយនឹងបញ្ចប់នៅថ្ងៃទី៦ខែធ្នូ នៅ Boston ប៉ុន្តែ តន្ត្រីស្រាតនេះ នឹងធ្វើឡើងនៅថ្ងៃណាមួយនោះ Coyne មិនបានបញ្ជាក់ទេ។
នៅក្នុង Instagram នោះដែរ Wayne Coyne បានបញ្ជាក់ថា « Cyrus គ្រោងប្រគំតន្ត្រីស្រាតទាំងស្រុង ជាមួយពួកយើង និងអ្នកទស្សនាគ្រប់គ្នា នឹងស្រាតទាំងអស់ និងបាញ់ព្រួសទឹកដោះគោ នៅទីនោះទៀតផង ហើយពួកយើងកំពុងធ្វើបទចម្រៀងឲ្យ Miley ដែលមានចំណងជើងថា "Milky Milky Milk" »៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល