CamNews

តារា 

នាង Kimberly ចេញមុខបកស្រាយរឿងថើបគ្នាជាមួយបុរសផ្សេង ព្រោះក្លាយ Mark prin អន់ចិត្ត

តារាថៃ ៖ កាលពីពេលថ្មីៗនេះ នាង Kimberly បានទទួលថតខ្សែភាពយន្តថ្មីមួយដែលមានចំណងជើងថា ស្អប់ព្រោះស្រឡាញ់ ដែលតួឯកប្រុសគឺជា លោក James Ma ហើយបើនិយាយនៅក្នុងសាច់រឿងនោះវិញ គឺអ្នកទាំង ២ ត្រូវបានគេតម្រូវឲ្យមានឈុតឆាកថើបគ្នា និងឈុតផ្អែមល្អែមជាច្រើន ចឹងហើយទើបនាង Kimberly ចេញមុខបកស្រាយរឿងថើបគ្នាជាមួយតួឯកប្រុស និងសំណូមពរកុំឲ្យ Mark prin អន់ចិត្តព្រោះនេះគ្រាន់តែអាជីពការងារតែប៉ុណ្ណោះ ​។ 

គួរបញ្ជាក់ឲ្យដឹងថា លោក Mark prin និងនាង Kimberly គឺជាគូស្នេហ៍ដែលផ្អែមល្អែម និងតែងតែបង្ហោះរូបថត Sweet Sweet ជាច្រើនឲ្យមហាជនបានដឹង មិនត្រឹមតែប៉ុណ្ណោះទេ កាលពីប៉ុន្មានថ្ងៃមុននេះ អ្នកទាំង ២ បានដឹកដៃគ្នាទៅលេងនៅឯប្រទេសជប៉ុន ដើម្បីបង្កើតភាពស្និទ្ធិស្នាតថែមទៀតផង ។ ដោយសារតែកត្តានេះហើយ ទើបធ្វើឲ្យនាង Kimberly ចេញមុខបកស្រាយរឿងនេះចំពោះមុខមហាជន ជាពិសេសគឺចង់ឲ្យលោក Mark បានដឹងថា វាគឺជាគ្រាន់តែការសម្តែងប៉ុណ្ណោះ សង្ឃឹមថាលោក Mark នឹងមិនមានការអន់ចិត្តនោះឡើយ ៕







នាង Kimberly និងតួឯកប្រុសនៅក្នុង ស្អប់ព្រោះស្រលាញ់



នាង Kimberly និងមិត្តប្រុស 


ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ Gossipstar


Tags: Kimberly Mark prin