ទស្សនិកជនបានដឹងហើយថា បវរកញ្ញាចក្រវាឡ បានបញ្ចប់ទៅជាស្ថាពររួចទៅហើយ ដោយ
កញ្ញាមកពីប្រទេស Venezuela គឺជាអ្នកគ្រងតំណែងម្កុដរាជនីសម្រស់ ។ តែបើទោះបីជាវាបាន
បញ្ចប់ហើយក្តី ក៏នៅមានរឿងជាច្រើន ជាប់ក្នុងមន្ទិលសង្ស័យ ដូចជាការទំលាក់បេក្ខនារីដ៏ស្រស់
ស្អាតរបស់ រុស្សី ក្នុងវគ្គ ១៦ នាក់ចុងក្រោយជាដើម ។
បេក្ខនារីមក រុស្សី ត្រូវបានគេកត់សំគាល់ថា មានសម្រស់ស្អាតជាខ្លាំង ហើយមានទេពកោសល្យ
មិនសមនិង ត្រូវធ្លាក់មុនពេលឈានចូលដល់វគ្គ ១៦ ក្រុមចុងក្រោយឡើយ ។ ទស្សនិកជនបាន
សោកស្តាយនិងឆ្ងល់ជាខ្លាំង រកនឹកមើលហេតុផលអ្វីក៏មិនត្រូវ រហូតដល់មានរូបថត ប៉ុន្មានសន្លឹក
បានបង្ហោះចូលអ៊ីនធើណេត ។ រូបថតទាំងនោះ គឺជារូបបេក្ខនារី រុស្សី បានថើបគ្នាជាមួយនិងកញ្ញា
បេក្ខនារីដែលមកពី កាហ្សាក់ស្ថាន ។
តាមប្រភពព័ត៌មានបានអោយដឹងថា ដោយសារតែហេតុនេះហើយ ទើបធ្វើអោយនាង ត្រូវបាន
គណៈកម្មការទំលាក់ចេញពីការប្រកួត ក្នុងពេលជំរុះជ្រើសរើស ១៦ នាក់ចុងក្រោយ ។ យ៉ាងណា
មិញយើងមិនទាន់បានទទួលចំលើយឆ្លើយតប ពីខាងអ្នករៀបចំ បវរកញ្ញាចក្រវាឡនៅឡើយទេ ៕
សំរាប់ព័ត៌មានកំសាន្តផ្សេងៗ ដ៏សំបូរបែប ដែលទស្សនិកជនចូលចិត្ត សូមចុចទីនេះ ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14