CamNews

តារា 

គ្រាន់តែលឺ Lisa សរសើរបែបនេះ ដឹង Yaya តបវិញម៉េចអត់?

ថៃ ៖ នាង Lisa Manoban គឺជាសមាជិកម្នាក់នៅក្នុងក្រុម Black Pink របស់តារាកូរ៉េ ប៉ុន្តែនាងគឺជាជនជាតិថៃនោះទេ ។ ហើយនាង Lisa ក៏បានសរសើរដល់ដលរៀមច្បងដែលជាតារាល្បីមួយដួងក្នុងប្រទេសថៃគឺនាង Yaya Urassaya ថា តារាស្រីរូបនេះមិនត្រឹមតែមានទេពកោសល្យនោះទេ ថែមទាំងមានសម្រស់ស្រស់ស្អាតខ្លាំងណាស់ ។ 

ក្រោយពីបានលឺ Lisa សរសើរបែបនេះ នាង Yaya តបវិញថា នាងសប្បាយចិត្តណាស់នៅពេលដែលបានការកោតសរសើរអំពីសិស្សប្អូន ។ ជាការពិតណាស់នាងក៏បាន follow គណនីអុិនស្រ្តាក្រាមរបស់ Lisa ដែរ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អ្នកទាំងពីរមិនធ្លាប់និយាយគ្នាជាលក្ខណៈឯកជននោះទេ ។ 

នាង Yaya Urassaya បន្ថែមទៀតថា នាង Lisa គឺជាតារាស្រីឆ្នើមម្នាក់ នាងធ្វើការនៅក្រៅប្រទេស ហើយក៏ធ្វើវាបានយ៉ាងល្អថែមទៀតផង នាងពិតជាតារាស្រីដ៏ពូកែពិតមែន ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Nadech Kugimiya Yaya Urassaya