CamNews

ភាពយន្ត 

បែកធ្លាយរូបសាក់របស់បងៗ Minions ក្នុងរឿង “Despicable Me 3”

កំសាន្ត ៖ ជាមួយនឹងការមកដល់នៃភាពយន្តវគ្គថ្មី “Despicable Me 3” អ្នកគាំទ្រប្រាកដជាចង់ដឹងថាមានមានអ្វីប្លែកជាមិនខាន។ ឮល្ហិចល្ហៀងថាពួក Minions ក្បាលខូចបានចាកចេញពី Gru ព្រោះមិនចង់ធ្វើចរិតត្រឹមត្រូវទៀត តែអកុសលត្រូវចាប់ដាក់ពន្ធធានាគារ។ មិនជាបញ្ហាសម្រាប់ Minions ព្រោះទោះជាប់ឃុំឃាំងក៏ដោយ ក៏ឆ្លៀតសាក់រូបប្លែកៗឧទាហរណ៍ដូចជារូប “ចេកដុះស្លាបក្នុងឋានសួគ៌” ជាដើម លើសពីនេះដើរកូរពេញពន្ធធានាគារទៀតផង ស្របពេលនេះដែរ Gru ត្រូវបណ្តេញចេញពីការងារ ក្រោយមកឮថាខ្លួនមានបងប្រុសភ្លោះម្នាក់ទៀត ហើយក៏ធ្វើដំណើរទៅជួបភ្លាម។


នៅមានឈុត និងចំនុចពិសេសៗជាច្រើនទៀតក្នុងរឿងវគ្គថ្មីនេះ ដែលអ្នកអាចទស្សនា និងរីករាយបាន អមទៅដោយបច្ចេកវិទ្យា 3D!

គួរបញ្ជាក់ផងដែរថាស៊េរីរឿង “Despicable Me” ទទួលបានជោគជ័យ និងការគាំទ្របាក់ទឹកបាក់ដីពីមហាជនគ្រប់វ័យ ដោយក្នុងឆ្នាំ 2010 រឿងវគ្គ “Despicable Me” រកចំណូលបានជាង 540 លានដុល្លារអាមេរិកនៅទូទាំងពិភពលោក ជាមួយនឹងពាន់រង្វាន់ពីរគឺ Best Animated Feature និង Best Original Song សម្រាប់វគ្គ “Despicable Me 2”។

ត្រៀមខ្លួនសើចចុកពោះហើយរឺនៅ?កំពុងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ !!

ចុចទីនេះដើម្បីទស្សនា​ trailer

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ។




ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Despicable Me movie article