CamNews

តារា 

រវាងបងស្រីម្នាក់ដែល Mint Chalida ស្រលាញ់ដូចបងស្រីបង្កើត និងមិត្តភក្តិសំណព្វចិត្ត តើនាងជ្រើសម្នាក់ណា?

ថៃ ៖ រឿងស្នេហារវាង លោក Songkran Tejanarong ជាមួយនិងនាង Matt Peranee ដែលត្រូវជាអតីតស្វាមីរបស់នាង Aff Taksaorn កំពុងតែជាប្រធានបទដ៏ក្តៅគកុក នៅក្នុងប្រទេសថៃ ។ 

ងាកមកចាប់អារម្មណ៍ជាមួយនិងតារាសម្តែងស្រីនាង Mint Chalida ដែលកំពុងតែឈរនៅចំណុចកណ្តាលវិញម្តង ។ យោងតាមកិច្ចសម្ភាស៍ជាមួយនិងអ្នកកាសែត រវាង Aff Taksaorn និង Matt Peranee នាងគាំទ្រការសម្រេចចិត្តរបស់ពួកគេ ហើយនាងនឹងឈរនៅកណ្តាល ដោយមិនបានកាន់ជើងខាងអ្នកណានោះទេ ។ 

Mint Chalida បន្ថែមទៀតថា នាងនៅមិនទាន់បាននិយាយជាមួយ Aff Taksaorn នៅឡើយទេ ព្រោះមិនទាន់បានជួបមុខគ្នា ។ ចំនែកឯនាង Matt Peranee បានជួបគ្នាខ្លះៗ និងលេងខមមិនជាមួយគ្នានៅលើគណនីអុិនស្រ្តាក្រាមជារឿយៗ ៕

នាង Aff Taksaorn


នាង Matt Peranee

នាង Mint Chalida


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Songkran Tejanarong Aff Taksaorn Matt Peranee Mint Chalida