កំសាន្ត ៖ James jirayu ប្រាប់អំពីរឿងភាគទាំងពីររបស់លោក ដែលមានចំណងជើងថា "Krung Gum" និង "Payakorn Sorn Ruk" ។
សម្រាប់រឿង "Krung Gum" គឺជិតថតចប់ហើយ ។ សាច់រឿងនេះកំប្លែង ប៉ុន្តែធ្វើឲ្យតារាប្រុស ២៥ ឆ្នាំរូបនេះពិបាកក្នុងសម្តែងសម្រាប់អត្តចរិកបែបនេះ ។ James jirayu បន្ថែមទៀតថា "ខ្ញុំបានមើលរឿងតាមឈុតនីមួយៗបន្ទាប់ពីថតរួច ហើយខ្ញុំពិតជាចូលចិត្តរឿងនោះខ្លាំងណាស់" ។
ចំពោះរឿង "Payakorn Sorn Ruk" គឺអ្នកដឹកនាំនឹងចាប់ផ្តើមថតក្នុងពេលឆាប់ៗនេះ ហើយលោក James jirayu នឹងសម្តែងជាគូជាមួយនិងតារាសម្តែងស្រីនាង Ice Preechaya ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaiupdate