ថៃ ៖ យោងទៅតាមគណនីអុិនស្រ្តក្រាមរបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ តារាសម្តែងរូបសង្ហាលោក James jirayu នឹងសម្តែងជាគូជាមួយនិងកំពូលតារាសម្តែងដ៏ពូកែមួយដួងគឺនាង Ice Preechaya ជាលើកដំបូងនៅក្នុងរឿងភាគថ្មីមួយ ដែលមានចំណងជើងថា “Payakorn Sorn Ruk” ។
ប្រភពដដែលបន្តទៀតថា រឿងនេះដឹកនាំដោយ Paa Jaew ដែលជាអ្នកដឹកនាំដ៏ល្បីឈ្មោះម្នាក់ប្រចាំប៉ុស្តិ៍ទូរទស្សន៍លេខ ៣ របស់ប្រទេសថៃ ។
-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!
ហើយនេះគឺជាលើកទី ២ ហើយដែលអ្នកដឹកនាំរូបនេះ បានជ្រើសរើសយកលោក James jirayu ធ្វើជាតួឯកប្រុស បន្ទាប់ពីធ្លាប់រួមការងារជាមួយនិងគ្នា នៅក្នុងរឿង "ហង្សបាក់ស្លាប" កាលពីឆ្នាំ ២០១៦ កន្លងទៅ ។
គួរបញ្ជាក់ឲ្យដឹងថា នេះគឺជាលើកដំបូងដែលតារាសម្តែងប្រុសស្រី ២ ដួងនេះ សម្តែងជាគូជាមួយគ្នាជាលើកដំបូង ដូច្នេះកុំភ្លេចចាំតាមដានទាំងអស់គ្នា ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaiupdate