ភ្នំពេញ៖ ប្រិយមិត្តអ្នកស្នេហា វិស័យកីឡាប្រដាល់ ក្បាច់គុណខ្មែរបុរាណយ៉ាងច្រើន បាន
សម្តែងនូវក្តី មិនពេញយ៉ាងខ្លាំង ចំពោះការកាត់ក្តី របស់ចៅក្រម ហើយលោក ម៉ា សេរី ឡើង
ប្រកាសលទ្ធផល ឲ្យកីឡាករ ជាម អាដាំ ជាអ្នកទទួលបានជ័យជំនះ លើកកីឡាករ ផល សុ
ផាត នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដណ្តើមខ្សែរក្រវ៉ាត K-Cement បើទោះបីកីឡាករជាម
អាដាំ វាយខុសលក្ខន្តិកនៃ ការប្រកួតយ៉ាងណាក្តី។
បើតាមរយៈផ្សាយផ្ទាល់នៃការប្រកួត ដណ្តើមម្ចាស់ខ្សែក្រវាត់ K cement រវាង ជាម អាដាំ និង
ផល សុផាត កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១៣ កន្លងទៅនេះ គេឃើញទស្សនិកជនជា
ច្រើន បានយកដបទឹកសុទ្ធ គប់ក្បាលលោកម៉ា សេរី ដែលឡើងប្រកាស លទ្ធផលលើសង្វៀន។
បន្ទាប់ពីទទួលបានកាដូ ដបទឹកសុទ្ធជាច្រើនហើយ លោកម៉ា សេរី បានថ្លែងថា ប្រសិនបើអ្នក
ណាមិនសុខចិត្ត អាចធ្វើជាដាក់ពាក្យ ប្តឹងជំនាស់ ហើយថា ការធ្វើបែបនេះគ្រាន់ តែជាការបំ
ផ្លាញ អនាគតកីឡាករ ផល សុផាត ប៉ុណ្ណោះ។
យ៉ាងក៏ដោយនៅរសៀលថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៣ នេះ LookingTODAY បានព្យាយាម ធ្វើ
ការទំនាក់ទំនង សុំការពន្យល់ពីលោក តែម ម៉ឺន ប្រធានសហព័ន្ធ ប្រដាល់កម្ពុជា ដើម្បីបញ្ជាក់ឲ្យ
ច្បាស់ថា តើការវាយពីក្រោយបែបនេះ វាត្រូវតាមលក្ខនិ្តក ច្បាប់កីឡាប្រដាល់ ឬយ៉ាងណា? តែគួរ
ឲ្យសោកស្តាយ ទូរសព័្ទរបស់លោក តែម ម៉ឺន ដែលធ្លាប់ប្រើទូរស័ព្ទ តែគ្មានអ្នកលើក។
សូមជម្រាបថា នេះជាលើកទី៣ ហើយដែលគេមើលឃើញ នូវការកាត់អយុត្តិធម៌ លើកទី ១ បង្ក
ឲ្យមានការប្រកួតមិនប្រក្រតីរវាងកីឡាករជ័យ កុសល និងកីឡាករបរទេស លើកទី២ មិនសុក្រឹត
ក្នុង ការប្រកួតរវាងកីឡាករ សៅ ប៊ុននឿននិង កីឡាករ យឹម ឌៀប កាលពីថ្ងៃអាទិត្យ ទី០៣ ខែ
មីនា ឆ្នាំ២០១៣ និងលើកទី ៣ នេះ គឺរវាង យជាម អាដាំឈ្នះផល សុផាត តែម្តង៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល