ភាពយន្ត ៖ ក្រោយ ពី ទទួល បាននូវភាពជោគជ័យជាបន្តបន្ទាប់ក្នុងការផលិតខ្សែភាពយន្តបែប ស៊ើបអង្កេតដែល ដឹកនាំ ដោយ លោក Christopher McQuarries ក្នុងផលិតកម្ម Paramount កន្លង មក កាលពីវគ្គមុនក្នុង Mission: Impossible Ghost Protocol លោក Tom Cruise បានដើរ តួជា ចារបុរស ជាមួយក្រុមរបស់លោក ដើម្បីបំផ្លាញគំរោងគ្រាប់ នុយក្លេអ៊េរបំផ្លាញទីក្រុង របស់ ក្រុមទុច្ចរិត។
នាពេលនេះលោក McQuarries បានបង្ហាញ ស្នាដៃថ្មី មួយទៀត ក្រោមចំនងជើងថា Mission: Impossible Rougue Nation ដែល សម្តែង ដោយតួអង្គល្បីៗជាច្រើននៅ ហូលីវូត ដូចជា Tom Cruise , Rebecca Ferguson, Simon Pegg, Jerey Renner, Ving Rhames, Sean Harris, Alec Baldwin, Christopher Mcquarrie និងរួមទំាងតារាសម្តែងល្បីៗជាច្រើនរូបទៀត។
លោក McQuarries បាននិយាយថា ក្នុងខ្សែភាពយន្តនេះ ចង់និយាយអំពី ការចេញ ប្រតិបត្តិការ ដោយលោក Ethan (Tom Cruise) និងក្រុមរបស់លោក ដែលជាក្រុមដែលមានជំនាញនិងសមត្ថ ភាព ខ្ពស់ ក្នុងការបង្ក្រាប និងបំផ្លាញគំរោង IMF និងមានការប្រើប្រាស់រថយន្តទំនើបរបស់BMW រួមទំាងបូកបញ្ចូលជាមួយបច្ចេកវិទ្យា និង បច្ចេកទេសថតថ្មីៗបន្ថែមទៀត ដើម្បីអោយរឿងមួយ នេះកាន់តែរស់រវើក និងមិនធើ្វអោយអ្នកទស្សនាខុសបំនងឡើយ។
អី្វដែលពិសេសជាងនេះទៅទៀតនោះ នាថ្ងៃទី៣១ ខែ កក្កដា នៅរោងភាពយន្ត Major Cineplex by Cellcard នឹងមានកម្មវិធីពិសេស ដែលសហការជាមួយ ក្រុម ហ៊ុន Westec Media និងក្រុម ហ៊ុន BMW ដើម្បីបើកសម្ពោធរឿង Mission: Impossible Rougue Nation ដោយមានការ ចូល រួមពីភ្ញៀវជាតិនិងអន្តរជាតិ មិនតែប៉ុណ្ណោះ ក៏មានការដាក់តំាង បង្ហាញ រថយន្ត ម៉ាក BMW X5 ដ៏ស្រស់ស្អាត និងជារថយន្តដែលបានប្រើប្រាស់ក្នុងសាច់រឿងនេះផងដែរ។
ដើម្បីជ្រាបកាន់តែច្បាស់ថាតើ រឿង Mission: Impossible Rougue Nation ភាគទីប្រាំនេះ មាន អត្ថន័យ និងសកម្មភាពរស់រវើក យ៉ាងណានោះ លោក អ្នកអាចអញ្ជើញទៅ ទស្សនានៅរោងកុន ណាមួយ ដែលនៅជិតលោកអ្នកបំផុត ដែល នឹងចាក់បញ្ជំាងជាផ្លូវការនៅថ្ងៃទី ៤ខែសីហា ខាង មុខ នេះហើយ។
ប្រញាប់ឡើង! កក់សំបុត្រទស្សនា ចាប់ពីពេលនេះ។
ដើម្បីទទួលបានពត៌មានលំអិត និង ផ្សេងៗទៀតទាក់ទងនិងភាពយន្តដែលលោកអ្នកចូលចិត្ត សូមតាមដាន ចៃកុន តាមប្រព័ន្ធសង្គមដូចជា: www.facebook.com/JaiKon.Cambodia , www. youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ ៕
សូមទស្សនា Trailer នៅ ៖
ប្រភព ៖ Westec Media Limited