CamNews

តារា 

អ្នកគាំទ្របង្ហាញការព្រួយបារម្ភខ្លាច លោក James jirayu ត្រូវឈឺចាប់ ក្រោយដឹងលឺដំណឹងមួយនេះ

ថៃ ៖ ក្រោយពីលោក Alek teeradetch បានផ្តល់កិច្ចសម្ភាស៍ឲ្យអ្នកកាសែតថា ខ្លួននិងកំពូលតារាសម្តែងស្រីគឺនាង Toey Jarinporn បានបើកបង្ហាញទំនាក់ទំនងស្នេហាសាធារណៈ បានធ្វើឲ្យអ្នកគាំទ្រដល់តារាសម្តែងម្នាក់ទៀត នឹងត្រូវឈឺចាប់ ព្រោះតែស្នេហារបស់គូស្នេហ៍មួយគូនេះ ត្រូវបានបើកចំហរ ។ 

កំលោះសង្ហាដែលត្រូវមហាជនព្រួយបារម្ភនោះគឺ លោក James jirayu ព្រោះតារាថៃរូបនេះធ្លាប់បានប្រកាសប្រាប់អ្នកកាសែតក្នុងស្រុកថៃថា នាង Toey Jarinporn គឺជាតារាស្រីម្នាក់ដែលធ្វើឲ្យបេះដូងលោកលោតញាប់នៅពេលដែលនៅក្បែរ ។ ហើយតួប្រុសក្នុងរឿង "ហង្សបាក់ស្លាប" រូបនេះក៏ធ្លាប់បញ្ជាក់ដែរថា លោកពេញចិត្តយ៉ាងខ្លាំងទៅលើតារាស្រីរូបនេះ ប៉ុន្តែពេលនេះស្រាប់តែក្លាយជាសង្សាររបស់លោក Alek teeradetch ដែលជាមិត្តភក្តិរបស់ខ្លួនទៅវិញ ៕





លោក James jirayu 



លោក Alek teeradetch




នាង Toey Jarinporn 

ប្រែសម្រួល ៖ គន្ធា

 

ប្រភព ៖ gossipstar


Tags: Alek teeradetch Toey Jarinporn James jirayu