CamNews

កីឡាអន្តរជាតិ 

ក្រិច-រុស្ស៊ី ៖ រឿងអព្ភូតហេតុ

ក្នុងគោលបំណងដើម្បីមានសិទ្ធិចូលប្រកួតនៅវគ្គជំរុះ1/4 បន្តទៀត ក្រុមជំរើសជាតិក្រិច
បានខិតខំអស់ពីសមត្ថភាពដើម្បីស្វែងរកគ្រាប់បាល់។

នៅក្នុងតង់ទី1 ក្រុមជំរើសជាតិរុស្ស៊ីគឺជាក្រុមដែលលេងបាល់បានល្អជាង។ ឱកាសគ្រោះថ្នាក់ជា
ច្រើនត្រូវបានក្រុមកីឡាកររបស់គ្រូបង្វឹក Advocaat ដាក់សំពាធលើអ្នកចាំទីក្រិច ប៉ុន្តែមិនអាចទំ-
លាយសំណាញ់របស់ក្រិចបានឡើយ។ ក្នុងពេលនោះក្រោមការលេងទំរង់ទប់ និងវាយបកបាន
យ៉ាងល្អ ក្រិចក៏បានធ្វើឲ្យរុស្ស៊ីជួបការពិបាកមិនតិចផងដែរ។ ជាលទ្ធផលក្រិចក៏រកគ្រាប់បាល់នាំ
មុខបាននៅនាទីបន្ថែមចុងតង់ទី1 ដោយកីឡាករ Giorgos Karagounis។

Giorgos Karagounis វីរបុរសក្រុមជំរើសជាតិក្រិច

ចូលដល់តង់ទី2 រុស្ស៊ីចាប់ផ្តើមបង្កើនល្បឿនវាយសំរុក ប៉ុន្តែនៅតែមិនអាចរកគ្រាប់បាល់បាន
ក្រោមខ្សែការពារដ៏រឹងមាំរបស់ក្រិច។ ជាក់ស្តែង ក្រិចអាចនឹងរកគ្រាប់បាលបានច្រើនជាងនេះ
បើសិនជាក្រិចវាយបកវិញបានល្អជាងនេះ។ ចាញ់ការប្រកួត រុស្ស៊ីទទួលស្គាល់លទ្ធផលហើយ
ប្រគល់សិទ្ធិប្រកួតនៅវគ្គជំរុះ1/4 ដល់ក្រិច៕

Video Highlight Goal Greece vs Russi

លទ្ធផល៖ ក្រិច-រុស្ស៊ី (1-0)
រកបានគ្រាប់បាល់៖ Karagounis 45+2
កីឡាករចូលប្រកួត៖

ដោយ៖ ណាណូ
ប្រភព៖ 24h

 


Tags: greece russi euro 2012 sports