CamNews

ប្លែកៗ 

រកឯណាមាន! បុគ្គលិកមានជំងឺដុះសាច់ ខួរក្បាលថៅកែ សុខចិត្តលក់ហាងដើម្បី យកប្រាក់ជួយព្យាបាល (Video Inside)

អាម៉េរិក ៖ ដោយសារតែបុគ្គលិកម្នាក់របស់ខ្លួន មានជំងឺដុះសាច់ក្នុងខួរក្បាល ហើយគ្មានប្រាក់ ដើម្បីព្យាបាលនោះ លោក Michael De Beyer ជាម្ចាស់នៃភោជនីយដ្ឋាន Kaiserhof នៅក្នុងទីក្រុង Montgomery រដ្ឋតិចសាស សហរដ្ឋអាម៉េរិក បានសម្រេចចិត្ត លក់ភោជនីយដ្ឋានរបស់ខ្លួន ដើម្បីយកប្រាក់ទៅជួយព្យាបាល ជំងឺបុគ្គលិក របស់ខ្លួន។

នាង Brittany Mathis មានអាយុ ១៩ឆ្នាំ ជាបុគ្គលិករបស់លោក Michael De Beyer ទទួលរងនូវជំងឺ ដុះសាច់ក្នុងខួរក្បាល ហើយនាងគ្មានប្រាក់ ដើម្បីព្យាបាល ដូច្នេះហើយលោក បានសម្រេចចិត្ត លក់ភោជនីយដ្ឋាន របស់ខ្លួនដែលមានបើកដំណើរការ អស់រយៈពេលជាង ១៧ឆ្នាំមកហើយ នោះដើម្បីឧបត្តម្ភប្រាក់ក្នុងការ ព្យាបាល ដល់នាង។

យោងតាមលោក Michael De Beyer បានឲ្យដឹងថា «យើងប្រៀបដីដូចជាគ្រួសារអីចឹង ដោយនៅ ក្នុង ភោជនីយដ្ឋាន នេះមិនត្រឹមតែនាង Brittany Mathis នោះទេ ដែលធ្វើការនៅទីនេះ គឺមានទាំង ម្តាយ និងប្អូនស្រីរបស់នាងទៀតផង»។

លោកជឿជាក់ថា ភោជនីយដ្ឋានដែលលោកគ្រោងនៅនឹងលក់នេះ អាចទទួលបានតម្លៃ ២លាន ដុល្លារសហរដ្ឋអាម៉េរិក ហើយលោកនឹងយកប្រាក់ ទាំងនោះទៅជួយព្យាបាលនាង Brittany Mathis ហើយសល់ខ្លះលោកនឹងយកទៅ ដើរកម្សាន្តជាមួយប្រពន្ធ និងកូនរបស់លោក៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: unbelievable Strange រឿងប្លែកៗ មិនគួរឲ្យជឿ