CamNews

ភាពយន្ត 

រឿង រ៉ូម៉ែនទិកប្រចាំខែមីនានេះគឺ រឿង “ស្នេហ៍គ្រាដំបូង​ #BKKY” ដែលមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ត

កំសាន្ត ៖ រឿងបែបមនោសញ្ចេតនាប្លែកថ្មី ដែលនិយាយអំពីខ្សែជីវិតស្នេហ៍គ្រាដំបូងរបស់យុវវ័យជាង១០០អ្នកសម័យបច្ចុប្បន្ន។ រឿងនេះនិយាយអំពី ចូចូ ដែលដើរតួជាសិស្សមកពីទីក្រុងបាំងកក មានអាយុ ១៧ឆ្នាំ។ បន្ទាប់ពីមិត្តរបស់នាងឈ្មោះ ឃ្យូ បង្ហាញអាថ៌កំបាំងមួយដល់រូបនាង នាងទាំងពីរក៏ជិតស្និទ្ធនឹងគ្នាខ្លាំងជាងមុន និងតែងតែចំណាយពេលវេលាជាមួយគ្នាជានិច្ច។ ឪពុករបស់ ចូចូ សប្បាយចិត្តណាស់ព្រោះតែចូចូ មិនដែលណាត់គ្នាជាមួយបុរសម្នាក់ណាឡើយ។ ប៉ុន្តែនៅពេលដែលនាងចូលរៀនមហាវិទ្យាល័យ ចូចូ បានជួបជាមួយ ជេហ្វ ហើយពួកគេចាប់ផ្តើមណាត់គ្នា ទំនាក់ទំនងរបស់ពួកគេក៏ធ្វើឲ្យមិត្តភាពរវាង ចូចូ និង ឃ្យូ មានភាពប្រែប្រួល។ រង់ចាំទស្សនាទាំងអស់គ្នាថា ស្នេហាគ្រាដំបូងរបស់ ចូចូ នឹងទៅជាយ៉ាងណា? រឿង “ស្នេហ៍គ្រាដំបូង #BKKY” នឹងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តចាប់ពី ថ្ងៃទី ០៨ មីនា ២០១៨ ឆាប់ៗនេះហើយ។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕



ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ Westec Media Limted 

Tags: Movie Article