CamNews

ប្លែកៗ 

បុរស​ម្នាក់​ស្លុត​ចិត្ត ខណៈ​ដឹង​ថា គ្រូ​ពេទ្យ​​វះ​កាត់​ប្តូរ​ក្រលៀន​របស់​ខ្លួន

(អាមេរិក)៖ អ្នកជំងឺម្នាក់ នៅឯមន្ទីរពេទ្យមួយ ក្នុងរដ្ឋ Massachusetts មានការតក់​ស្លុតជាខ្លាំង នៅពេលដែលដឹងថា ក្រលៀនរបស់គាត់ ត្រូវបានក្រុមគ្រូពេទ្យផ្លាស់ចេញ ដោយកំហុស ព្រោះតែច្រឡំឈ្មោះអ្នកជំងឺ។

ហេតុការណ៍នេះ កើតឡើងនៅមន្ទីរពេទ្យ St. Vincent ស្ថិតនៅតំបន់ Worceste ដែលតាមការស៊ើបអ​ង្កេត ឲ្យដឹងថា ការវះកាត់របស់គ្រូពេទ្យ បានធ្វើឡើងដោយមានការច្រឡំឈ្មោះ អ្នកជំងឺ គឺបុរសដែលត្រូវពេទ្យប្តូរក្រលៀន មិនមែនជាអ្នកជំងឺ ត្រូវវះកាត់ប្តូរក្រលៀនទេ ដែលនេះ គឺជាកំហុសរបស់គ្រូពេទ្យ វះកាត់យ៉ាងធ្ងន់ធ្ងរ ព្រោះមិនបានពិនិត្យមើល ថ្ងៃខែឆ្នាំកំណើត អ្នកជំងឺឲ្យច្បាស់ មុននឹងវះកាត់គ្រាន់តែមើលតែ ឈ្មោះប៉ុណ្ណោះ។

ក្រុមគ្រូពេទ្យ ដែលវះកាត់ក្រលៀនខុស អ្នកជំងឺនេះ ត្រូវបានខាងក្រសួងសុខាភិបាល នៃរដ្ឋ Massa​chusetts ហៅធ្វើការព្រមាន តែគេមិនដឹងថា តើនរណានឹងត្រូវបណ្តេញចេញ ឬយ៉ាងណានោះទេ ចំពោះករណីធ្វេសប្រហែស ដ៏ធ្ងន់ធ្ងរបែបនេះ៕


ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Strange news