CamNews

តារា 

នាង Taew Natapohn និងប៉ះជាមួយកំពូលតារាល្បីហើយសង្ហា ក្នុងរឿងថ្មី

កំសាន្ត ៖ តារាសម្តែងរូបសង្ហា Nadech Kugimiya និងនាង Taew Natapohn Tameeruks ចាប់ដៃគូជាមួយគ្នាក្នុងរឿងភាគថ្មីម្តងទៀត ។ តារាសម្តែងថៃទាំងពីរដួងនេះត្រូវបានគេដឹងថា ធ្លាប់សម្តែងជាគូជាមួយគ្នាក្នុងរឿង Lom Sorn Ruk កាលពីឆ្នាំ ២០១៥ ។ 

យោងទៅតាមប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា តារាសម្តែងប្រុសស្រីនឹងសម្តែងរឿងរបស់ Act Art Generation ដែលដឹកនាំដោយ P’ Off Pongpat ។ 

សម្រាប់ព័ត៌មានលម្អិតនៅក្នុងសាច់រឿង គឺមិនទាន់បានបង្ហើបឲ្យដឹងនៅឡើយទេ ហើយខាងប៉ុស្តិ៍ទូរទស្សន៍នឹងបើកបង្ហាញនូវព័ត៌មានក្នុងឆ្នាំ ២០១៩ ខាងមុខនេះ ។ សុំកុំភ្លេចរង់ចាំទស្សនការអាប់ដែត នាពេលខាងមុខនេះ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Nadech Kugimiya Taew Natapohn Tameeruks