CamNews

ប្លែកៗ 

Hot Girl"ស៊ិចស៊ី" ពាក់អាវក្នុងបង្រៀនភាសាចិន

បណ្តាវគ្គសិក្សា online នៅលើវេបសាយ sexymandarin.com កំពុងទទួលរងនូវការរិះគន់
យ៉ាងខ្លាំង ក្រោយពេលដែលប្រើតារាម៉ូដែលស្លៀកពាក់ស៊ិចស៊ី បង្រៀនភាសាដល់ជន
ជាតិចិន។

ជាមួយពាក្យស្លោក " រៀនភាសាដំបូងដោយវិធីសាស្ត្រប្លែកពីធម្មតា " វេបសាយ sexymandarin បាន
ដាក់សំណើឲ្យតារាម៉ូដែលបំរើសេវាកម្មនេះ បង្រៀនមេរៀនដោយស្លៀកពាក់ស៊ិចស៊ី។ អ្នកដែលចង់
ក្លាយជាគ្រូបង្រៀននៅទីនេះ ត្រូវផ្ញើរូបថតពេញមួយតួខ្លួន ជាមួយនឹងបទពិសោធន៏ក្នុងការបង្ហាញម៉ូដ
និងការបង្រៀន។

ស្ប៉តវីដេអូបង្រៀនភាសាចិនរបស់វេបសាយ sexymandarin

អ្នកបង្ហាញម៉ូដ និងជារចនាម៉ូដបាននិយាយថា: “បើសិនជាអ្នកទាំងអស់គ្នារៀនតាមសៀវភៅគ្រប់
តួអក្សររបស់ភាសាចិន គឺពិតជាមានការលំបាកណាស់ ហើយនឹងធ្វើឲ្យអ្នកទាំងអស់គ្នាធុញទ្រាន់។
ដូច្នេះនេះ គឺជាវិធីសាស្រ្តថ្មីមួយដែលធ្វើឲ្យអ្នកមានភាពងាយស្រួលក្នុងការសិក្សាជាង"។

Mick Gleisser អ្នកដែលផលិតខ្សែវីដេអូនេះ បាននិយាយថា របៀបបង្រៀននេះនឹងធ្វើឲ្យមានការទាក់
ទាញចង់រៀន សំរាប់ជនបរទេសដែលចង់រៀនភាសាចិន ដែលធ្វើឲ្យពួកគេមិនមានអារម្មណ៍តានតឹង
និងពិបាកក្នុងការរៀន។

ជាក់ស្តែង Sue-Mei Thompson ប្រធានប្រតិបត្តិរបស់អង្គការស្រ្តីមួយ បានឲ្យដឹងថា គាត់ប្រឆាំងដាច់
អហង្ការជាមួយនឹងគំនិតខាងលើនេះ ជាពិសេសអ្វីដែលទាក់ទងនឹងស្រ្តី រឺបញ្ហាផ្លូវភេទ៕

ដោយ៖ ណាណូ
ប្រភព៖ kenh14


Tags: hot girl sexy teach chinese unbelievable strange