CamNews

កំសាន្ត 

ហុងកុង៖​ តារាសម្តែងស្រីCecilia Cheung លែងលះស្វាមីជាផ្លូវការ

លោក Nicholas Tse និង Cecilia Cheung បានបញ្ជប់ទំនាក់ទំនងជាគូសា្វមីនិងភរិយា។
បើយោង
តាមសម្តីរបស់អ្នកគ្រប់គ្រងនាង Cheung បានអោយដឹងថា នាងបានទទួល
សំបុត្រជាផ្លូវការដោយ
បានលែងលះជាមួយនិងលោក Tse កាលពីថ្ងៃអាទិត្យ​ និងតាម
របាយការណ៏Hong Kong Media។

          ​         ​លោក Nicholas Tse និង នាង Celilia Cheung រួមទាំងកូនៗទាំងពីរនាក់

នេះជាសញ្ញាដែលបញ្ជាក់ថា ចំណងស្នេហាដែលមានរយៈពេល៦ឆ្នាំនេះគឺត្រូវបញ្ជប់។ គូ
ស្នេហ៏មួយគូរនេះបានលួចរៀបការស្ងាត់ៗនៅឯប្រទេសភីលីពីន​ ក្នុងឆ្នាំ២០០៦ខណៈពេល
ដែលឪពុកម្តាយទាំងសងខាងមិនបានដឹងលឺ។ គូស្នេហ៏មួយគូរនេះត្រូវបានគេចាត់ទុក ជា
គូស្នេហ៏ដ៏ផ្អែមល្អែមរបស់ Hong Kong នាពេលនោះ ហើយអាពាហ៏ពិពាហ៏របស់អ្នកទាំង
ពីរមានចំណងស្នេហ៏យ៉ាងស្អិតរមួត ជាពិសេសនៅពេលដែលនាង Cheung បានផ្តល់កំណើត
ដល់កូនប្រុសរបស់គេទាំងពីរនាក់ Lucas (ឆ្នាំ២០០៧) និង Quintus (២០១០)។ ប៉ុន្តែអ្វីៗបាន
ប្រែប្រួលនៅក្នុងឆ្នាំ២០១១នេះ នៅពេលដែលពួកគេបានថតរូបប្តីប្រពន្ធយ៉ាងអស្ចារ្យនៅពីមុខ
សាធារណៈជនយ៉ាងច្រើនកុះករ និងបានប្រកាសថាពួកគេនឹងចែកផ្លូវគ្នារួមទាំងចែកសិទ្ធក្នុង
មើលថែកូនៗ នៅឆ្នាំបន្ទាប់។ ទោះបីកម្មវិធីនៅតែបន្ត តែពួកគេទាំងពីរនាក់​បានរៀបរាប់យ៉ាង
ល្អិតល្អន់ដែលជាមូលហេតុពួកគេចែកផ្លូវគ្នាចាប់តាំងពីបានប្រកាស។ ទោះបីជាយ៉ាងណាក៏ដោយ
Edison Chen ដែលជាមិត្តដ៏សិ្នទ្ធស្នាលនិងបានជួបប្រជុំជាមួយនាង Cheung នៅលើយន្តហោះ
ក្នុងឆ្នាំ២០១១ ដែលជាអ្នកនិយាយពាក្យចចាមអារាមនេះឡើងទាក់ទងនិងបញ្ហាលែងលះនេះ
ថ្មីៗនេះ ក្នុងកម្មវិធីទូរទស្សន័មួយ គាត់បាននិយាយថា ខ្ញុំគ្មានបាននិយាយអ្វីនិងធ្វើអ្វីនោះទេ។
គាត់បានបន្ថែមថា៖ ខ្ញុំមិនជឿថា ខ្ញុំជាអ្នកបំបែកបំបាក់ពួកគេទាំងពីរនាក់នោះទេ ហើយខ្ញុំក៏គ្មាន
គំនិតបែបនេះដែរ ដូច្នេះអោយខ្ញុំចូលរួមសោកស្តាយផងចំពោះរឿងនេះផង៕

ដោយ​៖ ចាន់ណា
ប្រភព​៖ channelnewasia


Tags: entertainment news star hong kong